អ្នកជំងឺ Covid-19 ចំនួន ៣ នាក់បន្ថែមទៀត​នឹងត្រូវ​បានប្រកាស​ជាសះស្បើយ

(VOVWORLD) - សាខាមន្ទីរពេទ្យត្រូពិកមជ្ឈឹមមូលដ្ឋាននៅស្រុក Dong Anh នៃទីក្រុងហាណូយ បានឲ្យដឹងថា តាមការគ្រោងទុកនឹងមាន អ្នកជំងឺ Covid-19 ចំនួន ៣ នាក់បន្ថែមទៀត ត្រូវបានប្រកាសជាសះស្បើយនាថ្ងៃទី ២៧ ខែឧសភា។
អ្នកជំងឺ Covid-19 ចំនួន ៣ នាក់បន្ថែមទៀត​នឹងត្រូវ​បានប្រកាស​ជាសះស្បើយ - ảnh 1 (រូបថត៖ VGP)

ករណីទាំងនេះគឺ៖ អ្នកជំងឺទី ១៩ (ហាណូយ) អ្នកជំងឺទី ៥២ (Quang Ninh ) និងអ្នកជំងឺទី ៣២៤ (ទីក្រុងហូជីមិញ)។ ក្នុងនោះ អ្នកជំងឺទី ១៩ ជាករណីឆ្លងជំងឺធ្ងន់ធ្ងរបំផុត ក្នុងចំណោមករណីឆ្លងជំងឺ Covid-19 ដែលត្រូវបានសម្រាកព្យាបាលនៅសាខាមន្ទីរពេទ្យត្រូពិក មូលដ្ឋាននៅស្រុក Dong Anh នៃទីក្រុងហាណូយនាបច្ចុប្បន្ននេះ។

សូមបញ្ជាក់ដែរថា៖ គិតត្រឹមថ្ងៃទី ២៦ ខែឧសភា វៀតណាមមិនរកឃើញករណីឆ្លងជំងឺនៅក្នុងសហគមន៍រយៈពេល ៤០ ថ្ងៃជាប់ៗគ្នា។ នាបច្ចុប្បន្ននេះ មានករណីឆ្លងជំងឺ Covid-19 ចំនួន ២៧២/៣២៦ នាក់ត្រូវបានព្យាបាលជាសះស្បើយ។ អ្នកជំងឺចំនួន ៥៤ នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យថ្នាក់ខេត្តនិងមជ្ឈឹមក្នុងស្ថានភាពសុខភាពល្អធម្មតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ