(VOVWORLD) - នៅថ្ងៃទី ២៧ ខែតុលា ប្រទេសវៀតណាមមានអ្នកជំងឺចំនួន ២,០២៤ នាក់ទៀតបានប្រកាសជាសះស្បើយ។
ការធ្វើតេស្តរកមេរោគ SARS-CoV-2 (រូបថត៖ TTXVN) |
គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២៦ ខែតុលា ដល់ម៉ោង ១៧ ថ្ងៃទី២៧ ខែតុលា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ ថ្មី ចំនួន ៤,៤១១ ករណី ក្នុងនោះ ០៧ ករណីត្រូវបាននាំចូល និង ៤,៤០៤ ករណីត្រូវបានកត់ត្រាក្នុងស្រុក ក្នុងខេត្ត-ក្រុងចំនួន ៤៧។ មកទល់នឹងពេលនេះ វៀតណាមមានអ្នកឆ្លងចំនួន ៩០០.៥៨៥ នាក់។
នៅថ្ងៃទី ២៧ ខែតុលា ប្រទេស វៀតណាមមានអ្នកជំងឺចំនួន ២,០២៤ នាក់ទៀតបានប្រកាសជាសះស្បើយ។ បច្ចុប្បន្ន ចំនួនករណីជាសះស្បើយមានចំនួន ៨១២,៣១៤នាក់។ ក្នុងថ្ងៃនេះ មានអ្នកជំងឺស្លាប់ចំនួន ៥៤ នាក់៕