អ្នកជំងឺកូវីដ-១៩ ចំនួនជិត ៩,៥ លាននាក់ បានជាសះស្បើយ

(VOVWORLD) - យោងតាមក្រសួងសុខាភិបាល បច្ចុប្បន្ននេះ វៀតណាមមានអ្នកជំងឺកូវី-១៩ ចំនួនជាង ១,១៩ លាននាក់ ដែលកំពុងត្រូវបានព្យាបាលនិងតាមដានសុខភាព។ ប្រជាជនជិត ៩,៥ លាននាក់ដែលឆ្លងកូវីដ-១៩ បានជាសះស្បើយ។

នៅក្នុងថ្ងៃទី ៣ ខែមិថុនា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួន ១.០៣៩ នាក់។ យោងតាមក្រសួងសុខាភិបាល ចំនួនករណីឆ្លងកូវីដ-១៩ថ្មី ចំនួនករណីធ្ងន់ធ្ងរ និងចំនួនករណីស្លាប់ កំពុងមាននិន្នាការថយចុះយ៉ាងខ្លាំងនៅក្នុងខេត្ត ក្រុងភាគច្រើន។ ជាមធ្យម បរិមាណករណីឆ្លងជំងឺថ្មីនៅទូទាំងប្រទេសដែលបានកត់ត្រាក្នុងរយៈពេល ៧ ថ្ងៃកន្លងទៅ គឺ ១.០៤៤ ករណីក្នុងមួយថ្ងៃ ដែលជាតួលេខទាបបំផុតក្នុងរយៈពេលជាង ១០ ខែកន្លងទៅ។ ជាពិសេសក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នានេះ មានករណីស្លាប់តែ ១ នាក់ប៉ុណ្ណោះ ដែលបានកត់ត្រានៅទូទាំងប្រទេស ហើយមានករណីធ្ងន់ធ្ងរតែជាង៥០ នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាក់ព្យាបាល- ជាតួលេខទាបបំផុតក្នុងរយៈពេលជាង ១០ ខែកន្លងមកផងដែរ។

រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ១០,៧លាននាក់ ជាប់ចំណាត់ថ្នាក់ទី១២/២២៧ ប្រទេសនិងដែនដី បើគិតតាមសមាមាត្រឆ្លងជំងឺក្នុងចំណោមប្រជាជន១លាននាក់ វៀតណាមជាប់ចំណាត់ថ្នាក់ ១០៤/២២៧ ប្រទេសនិងតំបន់ដែនដី។

ក្នុងពេលជាមួយគ្នានោះ គិតត្រឹមថ្ងៃទី ៤ ខែមិថុនា ពិភពលោកបានកត់ត្រាករណ៏ឆ្លងកូវីដ-១៩ សរុបចំនួនជាង ៥៣៤,២ លាននាក់ និងករណីស្លាប់មានចំនួនជាង ៦,៣ ណននាក់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ