អ្នកជំងឺចុងក្រោយបានជាសះស្បើយ កម្ពុជាប្រកាសថាលែងមានអ្នកជំងឺកូវីដ-១៩ទៀតឡើយ

(VOVWORLD) - យោងតាមក្រសួងសុខាភិបាលកម្ពុជា ប្រទេសនេះមិនកត់ ត្រាករណីឆ្លងកូវីដ-១៩ថ្មីណាមួយក្នុងអំឡុងពេល៣១ថ្ងៃជាប់ៗគ្នាឡើយ។

អ្នកជំងឺចុងក្រោយបានជាសះស្បើយ កម្ពុជាប្រកាសថាលែងមានអ្នកជំងឺកូវីដ-១៩ទៀតឡើយ - ảnh 1ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋកម្ពុជានៅរាជធានីភ្នំពេញកាលពីខែសីហាឆ្នាំ២០២១។ (រូបថត៖ Reuters)
ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី៧ មិថុនា បានប្រកាសថា ប្រទេសអាស៊ី អាគ្នេយ៍មួយនេះមិនមានអ្នកជំងឺកូវីដ-១៩ ទៀតឡើយបន្ទាប់ពីអ្នកជំងឺចុងក្រោយនៅប្រទេស នេះបានជាសះស្បើយ។ យោងតាមក្រសួងសុខាភិបាលកម្ពុជា ប្រទេសនេះមិនកត់ ត្រាករណីឆ្លងកូវីដ-១៩ថ្មីណាមួយក្នុងអំឡុងពេល៣១ថ្ងៃជាប់ៗគ្នាឡើយ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានវាយតម្លៃថា ជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាតលើកនេះ គឺអាស្រ័យដោយមានការដឹកនាំដ៏ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពនៃ វ៉ាក់សាំងបង្ការកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការសម្រេចចិត្តយ៉ាង ត្រឹមត្រូវនិងទាន់ពេលវេលា នៅពេលផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ដោយឥតគិតថ្លៃ ដល់ប្រជាជនកម្ពុជានិងជនបរទេសទាំងអស់ដែលមានលក្ខខណ្ឌទទួលចាក់វ៉ាក់សាំងគ្រប់គ្រាន់។ នាបច្ចុប្បន្ន កម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩យ៉ាងហោចណាស់ ១ដូសសម្រាប់ប្រជាពលរដ្ឋជាង១៥លាននាក់ ស្មើនឹង៩៤%នៃចំនួនប្រជាជនសរុប ១៦ លាននាក់។ កម្ពុជានឹងចាប់ផ្ដើមដំណើការចាក់វ៉ាក់សាំងដូសទី៥សម្រាប់ក្រុម អាទិភាពតាំងពីថ្ងៃទី៩ មិថុនា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ