អ្នកជំងឺឆ្លងមេរោគ Ebola បានកើនឡើង ១២០០ នាក់


អ្នកជំងឺឆ្លងមេរោគ Ebola បានកើនឡើង ១២០០ នាក់ - ảnh 1
អ្នកជំងឺឆ្លងមេរោគ Ebola បានកើនឡើង ១២០០ នាក់ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៩ សីហា អង្គការសុខាភាពពិភពលោក (WHO) បានឲ្យង
ដឹងថា៖ គិតដល់ថ្ងៃទី ១៦ សីហា មនុស្សចំនួន ២២៤០ នាក់បានឆ្លងមេរោគ Ebola ក្នុងនោះមានមនុស្សចំនួន ១២២៩ នាក់ត្រូវស្លាប់។ Liberia គឺជាប្រទេសដែលរង
ឥទ្ធិពលដ៏ធ្ងន់ធ្ងរបំផុតដោយអាសន្នរោគ Ebola ដោយមានករណីឆ្លងមេរោគនេះ
ចំនួន ៨៣៤ ករណី ក្នុងនោះ អ្នកជំងឺចំនួន ៤៦៦ នាក់ត្រូវស្លាប់។ បន្ទាប់នោះគឺ
Sierra Leone ដោយមានអ្នកជំងឺឆ្លងមេរោគ Ebola ចំនួន ៨៤៨ នាក់និងប្រទេស
Guinea បានរក ឃើញករណីឆ្លងមេរោគនេះចំនួន ៥៤៣ ករណី។ ក្នុងនោះ អ្នកជំងឺ
ចំនួន ៤ នាក់ត្រូវ ស្លាប់ដោយអាសន្នរោគ Ebola នៅប្រទេសជិតខាង  Nigeria។
នាថ្ងៃទី ១៩ សីហា ក្រសួងសុខាភិបាល  Sri Lanka បានចាប់ផ្តើមការត្រួតពិនិត្យ
ករណីមួយដែលត្រូវបាន សង្ស័យឆ្លងមេរោគ Ebola ។

អ្នកជំងឺនេះត្រូវបានស្លាប់បន្ទាប់ទើបវិលត្រឡប់មកប្រទេសឥណ្ឌា។ នាថ្ងដ៏ដែល
ក្រសួងសុខភាព Uganda ក៏បានដាក់ដាច់ដោយឡែកភ្ញៀវជាជន Nigeria មួយនាក់
នៅព្រលានយន្តហោះ Entebbe នៅប្រទេសនេះដោយមានរោគសញ្ញាដូចជំងឺ Ebola។
ក្នុងពេលនោះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល New Zealand លោក Jo Goodhewបានឲ្យដឹងថា៖ប្រទេសនេះនឹងដាក់ដាច់ដោយឡែកបណ្ដាយន្តហោះនិងនាវា
នៅតំបន់ព្រំដែនក្នុងករណី គេសង្ស័យមានភ្ញៀវឆ្លងមេរោគ Ebola៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ