|
បុគ្គលិកសុខាភិបាលបាញ់ថ្នាំកំចាត់មូសនៅស្រុក Ganxian ខេត្ត Jiangxi (រូបថត៖Xinhua/TTXVN) |
(VOVworld) - គណៈកម្មាធិការថែទាំសុខភាពនិងផែនការគ្រួសារចិនបានជូនដំណឹង
ថា អ្នកជំងឺដំបូងដែលឆ្លងវីរុស Zika នៅប្រទេសនេះបានចាកចេញពីមន្ទីរពេទ្យនា
ថ្ងៃទី១៤ កុម្ភៈ។មុននោះ ចិននាថ្ងៃទី៩ កុម្ភៈ បានបញ្ជាក់ថា ករណីឆ្លង វីរុស Zika
ដំបូងគឺបុរសម្នាក់ មានអាយុ៣៤ឆ្នាំ មកពីខេត្ត Jiangxi។អ្នកជំងឺនេះវិលត្រឡប់ពី
វេណេហ្ស៊ុយអេឡាហើយមានរោគសញ្ញាដូចជាគ្រុន ឈឺក្បាលនិងវិល មុខតាំងពី
ថ្ងៃទី២៨ មករា។បុរសរូបនេះត្រូវបានព្យាបាលនៅមន្ទីរពេទ្យនៅស្រុកកំណើត
ចាប់តាំងពីថ្ងៃទី៦ កុម្ភៈ។គិតរហូតដល់ពេលនេះ មានប្រទេសចំនួន៣១នៅអាមេ
រិកឡាទីន ទ្វីបអឺរ៉ុបនិងទ្វីបអាស៊ីបញ្ជាក់ថា មានករណីឆ្លងវីរុស Zika៕