អ្នកជំងឺដែលឆ្លងវីរុស nCoV ចំនួន ២ នាក់ត្រូវបានអនុញ្ញតចេញពីមន្ទីរពេទ្យ
(VOVWORLD) - នាថ្ងៃទី ៤ ខែកុម្ភៈ អ្នកជំងឺ Li Zichao (អាយុ ២៨ ឆ្នាំ សញ្ជាតិចិន) ជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺពីរនាក់ដំបូងនៅវៀតណាមដែលឆ្លងវីរុសកូរ៉ូណាថ្មី (nCoV) ត្រូវបានអនុញ្ញតចេញពីមន្ទីរពេទ្យ ក្រោយពីបានព្យាបាលអស់រយៈពេល ១៣ ថ្ងៃនៅមន្ទីរពេទ្យ Cho Ray នៃទីក្រុងហូជីមិញ។
អ្នកជម្ងឺ Li Zichao (អាវលឿង អាយុ ២៨ ឆ្នាំជនជាតិចិន) ត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យនាថ្ងៃទី ៤ ខែកុម្ភៈ (រូបថត៖ TTXVN) |
បណ្ឌិត - វេជ្ជបណ្ឌិត Le Quoc Hung ប្រធានដេប៉ាតឺម៉ង់ជំងឺត្រូពិក នៃមន្ទីរពេទ្យ Cho Ray បានអោយដឹងថា ក្រោយរយៈពេល ១៣ ថ្ងៃទទួលបានការព្យាបាលមក លោក Li Zichao បានអនុញ្ញតចេញពីមន្ទីរពេទ្យ បន្ទាប់ពីការធ្វើតេស្តិ៍ចំនួន ៤ លើក ដោយលទ្ធផលអវិជ្ជមានជាមួយវីរុស nCoV និងអាការៈរោគខាងក្រៅមានស្ថេរភាព។ ទោះបីជាត្រូវបានចេញពីមន្ទីរពេទ្យក៏ដោយ ក៏ប៉ុន្តែអ្នកជំងឺ Li Zichao បានសុំការអនុញ្ញាតឱ្យបន្តស្នាក់នៅមន្ទីរពេទ្យដើម្បីមើលថែទាំឪពុករបស់លោកដែលជាអ្នកជំងឺឈ្មោះ Li Ding (អាយុ ៦៦ ឆ្នាំ)។ ទោះបីជាមានការវិវឌ្ឍល្អក៏ដោយ ក៏អ្នកជំងឺ Li Ding នៅតែត្រូវតាមដានបន្តទៀត ដោយសារតែលោកមានរោគសញ្ញាជំងឺមួយចំនួនទៀត។
នាថ្ងៃដដែល ប្រធានមន្ទីរពេទ្យជំងឺត្រូពិក ខេត្ត Khanh Hoa បានអោយដឹងថា អ្នកជំងឺជាស្ត្រីម្នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសថ្មី (nCoV 2019) បានតេស្តលើកទី ៣ ហើយមានលទ្ធផលអវិជ្ជមាន។ រំពឹងថារសៀលថ្ងៃទី ៤ ខែកុម្ភៈ អ្នកជំងឺរូបនេះនឹងត្រូវអនុញ្ញាតចេញពីមន្ទីរពេទ្យផងដែរ។
ចំពោះមុខស្ថានភាពដ៏ស្មុគស្មាញដោយការរីករាលដាលនៃជំងឺរលាកសួតដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មីនោះ រដ្ឋធានីហាណូយកំពុងផ្តោតសំខាន់លើការការពារនិងទប់ស្កាត់។ ក្នុងនោះមានការត្រួតពិនិត្យយ៉ាងតឹងរឹងទៅលើអ្នកដំណើរចូលអាកាសយានដ្ឋានអន្តរជាតិ Noi Bai ដើម្បីរកឃើញអោយបានឆាប់នូវករណីសង្ស័យផ្ទុកជំងឺ ក៏ដូច ជាអនុវត្តការប្រកាសវេជ្ជសាស្រ្តនៅពេលឆ្លងដែនផង។ ទន្ទឹមជាមួយគ្នានេះ រៀបចំវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយសេចក្តីណែនាំ អំពីការត្រួតពិនិត្យនិងការព្យាបាលដល់កម្មាភិបាលពាក់ព័ន្ធក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាតនេះ ដោយយោងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក Nguyen Duc Chung ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហាណូយបានអោយដឹងថា៖ “ដំណោះស្រាយដ៏សំខាន់បំផុត នាពេលបច្ចុប្បន្ននេះ គឺត្រូវផ្សព្វផ្សាយយ៉ាងខ្លាំងក្លាថែមទៀតដល់ប្រជាជនម្នាក់ៗ អំពីកម្រិតគ្រោះថ្នាក់នៃការរីករាលដាលនូវជំងឺនេះ។ ទីពីរគឺជួយណែនាំអោយប្រជា ជនឱ្យយល់ច្បាស់អំពីវិធីបង្ការ និងទប់ស្កាត់ផង។ ម្យ៉ាងវិញទៀត គឺត្រូវយល់ឱ្យបានច្បាស់នូវរោគសញ្ញាដំបូងរបស់ជំងឺ ដើម្បីទាក់ទងទៅលេខទូរស័ព្ទទាន់ហេតុការណ៍”។
សូមគូសបញ្ជាក់ថា ទីក្រុងហាណូយក៏បានផ្សព្វផ្សាយលេខទូរស័ព្ទទាន់ហេតុការណ៍ដើម្បីទទួលយកព័ត៌មានស្តីពីការការពារនិងគ្រប់គ្រងជំងឺកូរ៉ូណាថ្មី ក៏ដូចជាត្រៀមមន្ទីរពេទ្យចំនួន ៥ កន្លែង ដើម្បីទទួលអ្នកជំងឺនៅដាច់ដោយឡែកសម្រាប់តាមដាននិងព្យាបាលអោយពួគគេ។ ក្រៅពីនេះ បញ្ជាការដ្ឋានក្រុងហាណូយកំពុងអនុវត្តផែន ការទទួលនិងត្រួតពិនិត្យ និងដាក់ដាច់ដោយឡែកចំពោះមនុស្សចំនួន ៩៥០ នាក់ មកពីតំបន់រាតត្បាត។ វរសេនីយ៍ឯក Nguyen Viet Thang ប្រធានបញ្ជាការយោធាហាណូយ បានអោយដឹងថា៖ “បញ្ជាការដ្ឋានរដ្ឋធានីហាណូយ បានចាត់ចែងគណៈប្រ តិភូចំនួន ៣ ក្រុម ដើម្បីចុះត្រួតពិនិត្យនិងស្ទាបស្ទង់កន្លែងសម្រាប់ទទួលនិងដាក់អ្នកជំងឺនៅដាច់ដោយឡែក។ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ក្រសួងការពារប្រទេ សក៏បានរៀបចំខ្លឹមសារចំបាច់ទាំងស្រុងដើម្បីត្រៀមទទួលអ្នកជំងឺ”។
នៅទីក្រុងហូជីមិញវិញ ដើម្បីផ្សព្វផ្សាយដល់ប្រជាជនអំពីវិធីបង្ការនិងឆ្លើយតបចំពោះការឆ្លងមេរោគផ្លូវដង្ហើមដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី (NCoV) នោះ ទីក្រុងនឹងបោះពុម្ពឯកសារ និងខិត្តប័ណ្ណចំនួន ៥ លានច្បាប់ សម្រាប់ណែនាំនិងផ្សព្វផ្សាយអំពីជំងឺបណ្តាលមកពីវីរុសកូរ៉ូណា ទៅគ្រប់ច្រកល្ហក់និងប្រជាជនគ្រប់រូបផង។
ក្នុងពេលជាមួយគ្នានោះ ទីក្រុង Da Nang ទើបបានស្នើអោយតំបន់នានា ធ្វើការផ្សព្វផ្សាយនិងលើកទឹកចិត្តប្រជាជន អនុវត្តយ៉ាងសកម្មនូវសេវាសាធារណៈ តាមអ៊ិន ធឺណិត លើគ្រប់វិស័យ។ តាមរយៈនោះ នឹងរួមចំណែក កាត់បន្ថយការប្រមូលផ្តុំមនុស្សនៅកន្លែងសាធារណៈ ជាពិសេស ម្ចាស់ការការពារនិងទប់ស្កាត់នឹងការឆ្លងមេរោគផ្លូវដង្ហើមដែលបណ្តាលមកពីវីរុសកូរ៉ូណាផងដែរ៕