អ្នកជំងឺលេខ ៩១ - អ្នកបើកយន្តហោះអង់គ្លេសបានវិលត្រឡប់ទៅមាតុភូមិវិញ
(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែកក្កដា នៅទីក្រុងហូជីមិញ តំណាងក្រសួងសុខាភិបាល អគ្គកុងស៊ុលអង់គ្លេសប្រចាំទីក្រុងហូជីមិញ មន្ទីរពេទ្យ Cho Ray មន្ទីរពេទ្យត្រូពិចនៅទីក្រុងហូជីមិញ បានរៀបចំពិធីបូកសរុបដំណើរការព្យាបាលសម្រាប់អ្នកជំងឺ លេខ ៩១ - អ្នកបើកយន្តហោះជនជាតិអង់គ្លេស និងត្រៀមបែបបទសម្រាប់បញ្ជូនអ្នកជំងឺចេញពីមន្ទីរពេទ្យ ចាប់ផ្តើមដំណើរទៅមាតុភូមិវិញ បន្ទាប់ពីបានព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល ១១៥ ថ្ងៃ។
ថ្លែងក្នុងពិធីនេះ អគ្គកុងស៊ុលអង់គ្លេសប្រចាំនៅទីក្រុងហូជីមិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខាភិបាល មន្ទីរពេទ្យ Cho Ray ដែលបានជួយពលរដ្ឋអង់គ្លេសវិលត្រឡប់ទៅ Scotland វិញ នៅថ្ងៃ១១ កក្កដានេះ៖ “ខ្ញុំសូមថ្លែងអំណរគុណ ហើយក៏ជាពាក្យសំដីចេញពីដួងចិត្តរបស់អ្នកជំងឺ Steven នៃការដឹងគុណយ៉ាងជ្រាលជ្រៅរបស់គាត់ចំពោះវេជ្ជបណ្ឌិត វេជ្ជសាស្រ្តសុខាភិបាលនិងរដ្ឋាភិបាលវៀតណាមក្នុងការព្យាបាលអ្នកជម្ងឺ។ ខ្ញុំពិតជាមានការចាប់អារម្មណ៍ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្រុមវេជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យសម្រាប់ដំណើរការប្រឆាំងនឹង COVID-19 ក្នុងរយៈពេលកន្លងមក ជាពិសេស វៀតណាមគ្មាននរណាម្នាក់ដែលត្រូវស្លាប់ដោយសារជំងឺ COVIDឡើយ”។
ចំណែកលោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យ Luong Ngoc Khue ប្រធាននាយកដ្ឋានពិនិត្យវេជ្ជសាស្រ្ត - ក្រសួងសុខាភិបាលបានសង្កត់ធ្ងន់ថា ការព្យាបាលអ្នកជំងឺលេខ ៩១ គឺជាបទពិសោធន៍ដ៏មានតម្លៃក្នុងងារប្រយុទ្ធប្រឆាំងនឹង COVID កាត់បន្ថយអប្បបរមាការស្លាប់ជួយធ្វើឱ្យប្រសើរឡើងជាលំដាប់នូវវិធីសាស្ត្រព្យាបាលរបស់វៀតណាម៕