អ្នកជំនាញការ អ.ស.ប. មកបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីវាយតំលៃអំពីស្ថានភាពសន្តិសុខស្បៀងអាហារ
(VOVWORLD) - អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុង Geneva ស្វីសដកស្រង់ប្រភពព័ត៌មានពីខុទ្ទកាល័យសិទ្ធិមនុស្ស អ.ស.ប. ប្រចាំនៅទីនេះបានឲ្យដឹងថា៖ អ្នករាយការណ៍ពិសេសទទួលបន្ទុកបញ្ហាសន្តិសុខស្បៀងអាហារ លោកស្រី Hilal Elver នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ទី ២៤ វិច្ឆិកា ដើម្បីប្រមូលផ្តុំទៅលើព័ត៌មានអំពីស្ថានភាពសន្តិសុខស្បៀងអាហារនៅវៀតណាម ក្នុងនោះមានការវាយតំលៃអំពីការជះឥទ្ធិពលនៃបំរ៉ែបំរួលអាកាសធាតុចំពោះការធានាសន្តិសុខស្បៀងអាហារសំរាប់ប្រជាជន។
អ្នករាយការណ៍ពិសេសទទួលបន្ទុកបញ្ហាសន្តិសុខស្បៀងអាហារ លោកស្រី Hilal Elver |
(VOVworld) – អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុង Geneva ស្វីសដកស្រង់ប្រភពព័ត៌មានពីខុទ្ទកាល័យសិទ្ធិមនុស្ស អ.ស.ប. ប្រចាំនៅទីនេះបានឲ្យដឹងថា៖ អ្នករាយការណ៍ពិសេសទទួលបន្ទុកបញ្ហាសន្តិសុខស្បៀងអាហារ លោកស្រី Hilal Elver នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ទី ២៤ វិច្ឆិកា ដើម្បីប្រមូលផ្តុំទៅលើព័ត៌មានអំពីស្ថានភាពសន្តិសុខស្បៀងអាហារនៅវៀតណាម ក្នុងនោះមានការវាយតំលៃអំពីការជះឥទ្ធិពលនៃបំរ៉ែបំរួលអាកាសធាតុចំពោះការធានាសន្តិសុខស្បៀងអាហារសំរាប់ប្រជាជន។ លោកស្រី Elver មានគំនិតពិភាក្សាជាមួយរដ្ឋាភិបាលវៀតណាមអំពីរបៀបធានាសិទ្ធិទាក់ទងស្បៀងអាហាររបស់ប្រជាជន
វៀតណាមជាពិសេសគឺជនងាយរងគ្រោះដូចជានារីនិងកុមារនៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាលនិងអ្នកក្រុង។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកស្រី Elver នឹងជួបធ្វើ ការជាមួយមន្ត្រីជាន់ខ្ពស់នានារបស់រដ្ឋាភិបាលវៀតណាម តំណាងនៃបណ្ដាអង្គការ របស់ អ.ស.ប. បណ្ដាសមាជិកនៃងអង្គការសង្គមស៊ីវិលផ្សេងៗគ្នានៅវៀតណាម។ លោកស្រីនឹងរៀបចំសន្និសីទកាសែតដើម្បីចែករំលែកការវាយតំលៃដំបូងរបស់ខ្លួនក្នុង ដំណើរទស្សនកិច្ចលើកនេះ ផងដែរ៕