អ្នកជំនាញការច្បាប់អន្តរជាតិផ្តើមគំនិតបង្កើត «គណៈកម្មធិការសមុទ្រខាងកើត» ដើម្បីដោះស្រាយជំលោះ
(VOVWORLD) - សាស្ត្រាចារ្យច្បាប់អន្តរជាតិនៅមហាវិទ្យាល័យជាតិអូស្ត្រាលី លោក Donald R.Rothwell ទើបនឹងបាននាំចេញការផ្តើមគំនិតស្តីអំពីការបង្កើត ស្ថាប័នមួយដែលមានឆ្មោះថា «គណៈកម្មធិការសមុទ្រខាងកើត» ដើម្បីដោះស្រាយរាល់ជំលោះនៅតំបន់សមុទ្រនេះ។
អ្នកជំនាញការច្បាប់អន្តរជាតិផ្តើមគំនិតបង្កើត «គណៈកម្មធិការសមុទ្រខាងកើត» ដើម្បីដោះស្រាយជំលោះ |
(VOVworld) – សាស្ត្រាចារ្យច្បាប់អន្តរជាតិនៅមហាវិទ្យាល័យជាតិអូស្ត្រាលី លោក Donald R.Rothwell ទើបនឹងបាននាំចេញការផ្តើមគំនិតស្តីអំពីការបង្កើត ស្ថាប័នមួយដែលមានឆ្មោះថា «គណៈកម្មធិការសមុទ្រខាងកើត» ដើម្បីដោះស្រាយរាល់ជំលោះនៅតំបន់សមុទ្រនេះ។ ក្នុងអត្ថបទសរសេរលើគេហទំព័ររបស់កាសែត The Straits Times នាថ្ងៃទី ២៨ មិថុនា សាស្ត្រាចារ្យ Donald R.Rothwell បានចាត់ទុកថា៖ គណៈកម្មធិការមួយរួមមានសមាជិកចំនួន ១៥ រូបដែលមានភារកិច្ចជំរុញការរៀបចំបង្របបង្រួមនិងដោះស្រាយជំលោះរវាងភាគីទាក់ទិននានានឹងបង្កើតឡើងយន្តការត្រីភាគីដែលមានចរិតលក្ខណៈផ្លូវការនិងក្រៅផ្លូវការអាចដោះស្រាយជំលោះលើគ្រប់ជាន់ថ្នាក់ទ្វេភាគីនិងក្នុងតំបន់ផងដែរ។ តាមការផ្តើមគំនិតនោះ ទ្រង់ទ្រាយធ្វើសកម្មភាពនៃគណៈកម្មធិការសមុទ្រខាងកើតអាចបើកទូលាយទៅលើការដោះស្រាយជំលោះលើដីគោលនិងលើសមុទ្រ រួមមានប្រជុំកោះកោះថ្មប៉ប្រះទឹក ផងដែរ។ ក្រៅពីនោះ ភារកិច្ចនៃគណៈកម្មធិការនេះអាចដោះស្រាយសេចក្តីសម្រេចនិងសមត្ថកិច្ចលើសមុទ្រដោយឈរលើសន្ធិសញ្ញាអ.ស.ប.ស្តីអំពីច្បាប់សមុទ្រ (UNCLOS) លើកលែងតំបន់ខ្ពង់រាបបាតសមុទ្រដែលមាន ទ្រង់ទ្រាយ ២០០ ម៉ាយល៍៕