អ្នកជំនាញការជប៉ុននិងកូរ៉េខាងត្បូង៖ចិននិងបាត់បង់ជាច្រើនពេលបង្កភាព តានតឹងនៅសមុទ្រខាងកើត

(VOVworld)-ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅជប៉ុន
ស្តីអំពីការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុស ច្បាប់ក្នុង
តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពស់រាបបាតសមុទ្ររបស់វៀតណាម បណ្ឌិត
Tomataka Shoji ប្រធានការិយាល័យស្រាវជ្រាវទ្វីបអាស៊ី-អាហ្វ្រិកនៃវិទ្យាស្ថានស្រាវ
ជ្រាវការពារជាតិចំណុះក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា សកម្មភាពពោល
ខាងលើរបស់ចិន ស្ថិតក្នុងយុទ្ធសាស្រ្តឈានទៅមហានគរដែលចិនកំពុងអនុវត្តន៍
នាប៉ុន្មានឆ្នាំកន្លងទៅដោយគោលដៅបង្កើនឥទ្ធិពលរបស់ខ្លួនលើសមុទ្រខាងកើត។
ប៉ុន្តែ កាយវិការនេះ នឹងធ្វើឲ្យចិនបាត់បង់ជាច្រើនដែលក្នុងនោះ ការបាត់បង់ធំបំផុត
គឺទំនាក់ទំនងជាមួយវៀតណាម ឬខ្លាំងជាងនេះទៅទៀតគឺបាត់បង់ទំនាក់ទំនង
ជាមួយអាស៊ាន។

អ្នកជំនាញការជប៉ុននិងកូរ៉េខាងត្បូង៖ចិននិងបាត់បង់ជាច្រើនពេលបង្កភាព តានតឹងនៅសមុទ្រខាងកើត - ảnh 1
សាស្រ្តាចរ្យ បណ្ឌិត Kim Tae-wan (រូបថតៈ Vietnam+)


         និយាយអំពីបញ្ហានេះ  សាស្រ្តាចរ្យ បណ្ឌិត Kim Tae-wan ប្រធានផ្នែក
នយោបាយនៅមហាវិទ្យាល័យ Dong-Eui កូរ៉េ ខាងត្បូងក៏បានពិនិត្យថា ដោយ
ការដាក់ស្ថានីយ៍ខួងខុសច្បាប់ក្នុងតំបន់សមុទ្រ វៀតណាម ចិននឹងបាត់បង់ច្រើន
ផង​និងត្រូវរងសម្ពាធពីបណ្តាប្រទេសក្នុងតំបន់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ