អ្នកជំនាញការជប៉ុនវាយតំលៃខ្ពស់ចំពោះជោគជ័យនៃមហាសន្និបាតលើកទី១២ របស់បក្សកុម្មុយនីស្តវៀតណាម
(VOVworld) - វាយតំលៃចំពោះលទ្ធផលនៃមហាសន្និបាតលើកទី១២របស់បក្ស
កុម្មុយនីស្តវៀតណាម សាស្ត្រាចារ្យបណ្ឌិត Furuta Motoo អ្នកជំនាញការអំពីបញ្ហា
វៀតណាមនៅសាកលវិទ្យាល័យតូក្យូ របស់ជប៉ុន បានចាត់ទុកថា មហាសន្និបាត
លើកទី១២បានទទួលយកគោលមាគ៌ាកិច្ចការបរទេសដែលមហាសន្និបាតលើកទី
១១បានដាក់ចេញ ហើយមានការអភិវឌ្ឍន៍ថ្មីក្នុងការយល់ដឹងអំពីដៃគូនិងមុខ
សញ្ញា។នេះជាគោលមាគ៌ាកិច្ចការបរទេសដ៏រវៀសរវៃដែលនឹងរួមចំណែកក្នុងការ
រក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។សាស្ត្រាចារ្យ Furuta ក៏បានវាយតំលៃថា
បក្សកុម្មុនីស្តវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាធិបតេយ្យ។ របាយការ
ណ៍នយោបាយនៅមហាសន្និបាតបានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តន៍ប្រជាធិបតេយ្យ
ក្នុងសង្គម មុនបង្អស់គឺត្រូវធានាឲ្យការពង្រីកប្រជាធិបតេយ្យក្នុងបក្សជាបុព្វបទ
ដើម្បីពង្រីកនូវប្រជាធិបតេយ្យក្នុងសង្គម៕