អ្នកជំនាញការនៃ អ.ស.ប. បានចាប់ផ្តើមរាយឈ្មោះឃ្លាំងអាវុធគីមីរបស់ស៊ីរី

អ្នកជំនាញការនៃ អ.ស.ប. បានចាប់ផ្តើមរាយឈ្មោះឃ្លាំងអាវុធគីមីរបស់ស៊ីរី - ảnh 1
អ្នកជំនាញការនៃ អ.ស.ប. បានចាប់ផ្តើមរាយឈ្មោះឃ្លាំងអាវុធ គីមីរបស់ស៊ីរី។ (Image: Vietnam+)

(VOVworld) - អ្នកជំនាញការនៃ អ.ស.ប. បានចាប់ផ្តើមរាយឈ្មោះឃ្លាំងអាវុធ
គីមីរបស់ស៊ីរី។​ នេះគឺជាផ្នែកមួយក្នុងការព្រមព្រៀងអំពីការបំផ្លាញចោលឃ្លាំង អាវុធគីមីនៅស៊ីរីនៅមុនពាក់កណ្ដាលឆ្នាំ ២០១៤។ ក្រុមអ្នកជំនាញការចំណុះ
អង្គការហាមឃាត់ការប្រើប្រាស់និងជួញដូរអាវុធគីមី (OPCW) បានទៅកាន់
រដ្ឋធានី Damascus របស់ ស៊ីរី នាថ្ងៃទី ១ តុលា ដើម្បីអនុវត្តសេចក្តីសម្រេចិត្ត
លេខ ២១១៨ នៃក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. ស្តីអំពីការបំផ្លាញចោលអាវុធ
គីមីនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ នាថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រីស៊ីរី លោក Wael
al-Halqi បានឲ្យដឹងថា៖ សង្គ្រាមស៊ីវិលនៅស៊ីរីបានធ្វើឲ្យមណ្ឌលសាធារណៈ
និងឯកជនខូបខាតជាប្រាក់ប្រមាណ ១៦ ពាន់ ៥ រយ លានដុល្លាអាមេរិកនិង
ប្រជាជនស៊ីរីចំនួន ២ លាន​នាក់ត្រូវភៀសខ្លួន ។ ក្នុងពេលនោះ គណៈកម្មាធិ
ការជាន់ខ្ពស់នៃ អ.ស.ប. ទទួលបន្ទុកបញ្ហាជន ភៀសខ្លួន (UNHRC) បាន
ប្រកាសថា៖ ប្រទេសចំនួន ១៧ ក្នុងនោះមាន អាមេរិក បារាំងនិងអ៊ូស្រ្តាលី បានឯកភាពទទួលជនភៀសខ្លួនសីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ