អ្នកជំនាញការម៉ាឡេស៊ីទៅកាន់បារាំងចូលរួមការពិនិត្យបំណែកយន្តហោះBoeing

អ្នកជំនាញការម៉ាឡេស៊ីទៅកាន់បារាំងចូលរួមការពិនិត្យបំណែកយន្តហោះBoeing - ảnh 1
រូបថតៈ​AP


(VOVworld)-បណ្តាអ្នកជំនាញការម៉ាឡេស៊ីបានទៅកាន់ម៉ីយ៉ាន់ម៉ានាថ្ងៃទី៣ សីហា ដើម្បីចូលរួមការពិនិត្យបំណែកយន្តហោះ Boeing ដែលបានរកឃើញនា សប្តាហ៍
មុនលើកោះ Reunion របស់បារាំង។​ នៅទីក្រុងប៉ារីស ក្រុមអ្នកជំនាញការ ចំនួន៥
នាក់ដឹកនាំដោយ ថ្នាក់ដឹកនាំនាយកដ្ឋានអាកាសចរណ៍ស៊ីវិល បានមាន ជំនួប
សន្ទនាសម្ងាត់ជាមួយតំណាងរដ្ឋអំណាចបារាំង រួមមានបណ្តាចៅក្រមក្នុង ការ
ស៊ើបអង្កេតអំពីការបាត់ខ្លួនរបស់យន្តហោះ MH370 ក៏ដូចជាតំណាងប៉ូលីស និងជំនាញការនៃគណៈកម្មាធិការស៊ើបអង្កេតនិងវិភាគគ្រោះថ្នាក់អាកាសចរណ៍
ផងដែរ។ បន្ទាប់ពីកិច្ចប្រជុំ អ្នកជំនាញម៉ាឡេស៊ី នឹងទៅកាន់ Toulouse ជាកន្លែង ដែលបំណែកយន្តហោះទើបនឹងបានរកឃើញបានបញ្ចូនមក។ តាមគំរោង ការ
ងារ ស្រាវជ្រាវបំណែកនេះ បានចាប់ផ្តើមពីថ្ងៃទី៤សីហា ដោយមានការចូលរួម
របស់ អ្នកជំនាញការម៉ាឡេស៊ីនិងអ្នកជំនាញការអគ្គនាយកដ្ឋានសព្វាវុធចំណុះ
ក្រសួង ការពារជាតិបារាំង។​តាមប្រភពព័ត៌មានបារាំងឲ្យដឹងថា រដ្ឋាភិបាលម៉ាឡេ
ស៊ី មាន ព៌ត៌មានសម្ងាត់អំពីយន្តហោះ MH370 បាត់ខ្លួនហើយរហូតមកដល់ពេល
នេះមិន ទាន់បានបង្ហើបនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ