អ្នកជំនាញការសន្តិសុខអាមេរិក៖ គ្មាននរណាជឿពាក្យលើសំដីរបស់ចិននៅជំនួបសន្ទនា Shangri-la

(VOV)_ចិនបានមានឥរិយាបទមិនជំនាញ និងបណ្ដាសេចក្ដីប្រកាស​របស់ ប្រទេសនេះមិនបានគោរពនៅក្នុងជំនួបសន្ទនា Shangri-la។ នេះគឺជា​ការអះអាង
របស់បណ្ឌិត Ely Ratner នាយករងកម្មវិធីសន្តិសុខ អាស៊ី-ប៉ា​ស៊ី​ហ្វីក ក្នុងពេល ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ក្រោយ​ពីពេល ដែលលោកត្រឡប់​ពីជំនួបសន្ទនាShangri-la។

អ្នកជំនាញការសន្តិសុខអាមេរិក៖ គ្មាននរណាជឿពាក្យលើសំដីរបស់ចិននៅជំនួបសន្ទនា Shangri-la - ảnh 1
អគ្គសេនាធិការរង កងទ័ពចិន Wang Guan Zhong

          ធ្វើអត្ថាធិប្បាយអំពីបទថ្លែងមតិរបស់អគ្គសេនាធិការរង កងទ័ពចិន Wang
Guan Zhong ដែលចាត់ទុកថា៖ចិនគ្មានពេលណា​បង្ករឿងហេតុមុនទេ និង​សម្ដែង
នូវ​ការអរិចិត្តចំពោះបទថ្ឡែងមតិរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Chuck hagel បណ្ឌិត Ely Ratner ​ចាត់ទុកថា៖

          “ ​ក្រៅពីចិន គឺគ្មាននរណាស្រុះចិត្តគំនិតជាមួយបទថ្លែង​មតិនេះទេ។​ ជាង នេះទៅទៀត ខ្ញុំឃើញថា៖ការចូលរួមរបស់គណប្រតិភូចិននៅShangri-la គឺខ្វះ ជំនាញណាស់ និងមិននាំមកនូវផលប្រយោជន៍អ្វីចំពោះ​ជំនួបសន្ទនានេះទេ។ ខ្ញុំមានការងឿងឆ្ងល់ចំពោះបតថ្លែងមតិរបស់់នាយឧត្តមសេនីយ Wang Guan Zhongពេលដែលលោកបាននិយាយថា៖ចិនមិនដែលបង្ក​រឿងហេតុមុន នៅសមុទ្រ
ខាងកើតទេ។ ខ្ញុំសូមអះអាងថា៖ គ្មាននរណាជឿជាក់ទៅលើប្រការនេះទេ លើក
លែងតែចិន។ខ្ញុំគិតថា៖បទថ្លែងមតិនេះរបស់លោក Wang Guan Zhong មិនទទួល
បាន ការយកចិត្តទុកដាក់ពីអ្នកណាទេ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ