អ្នកជំនាញការអន្តរជាតិវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរាំងស្កាត់អតិផរណារបស់វៀតណាម


អ្នកជំនាញការអន្តរជាតិវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរាំងស្កាត់អតិផរណារបស់វៀតណាម - ảnh 1
អ្នកជំនាញការអន្តរជាតិវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរាំងស្កាត់អតិផរណារបស់វៀតណាម (Image: VNA)

(VOVworld) – តាមការវាយតំលៃនាពេលថ្មីៗនេះនៃផ្នែកព្យាករវិភាគនិងពិគ្រោះ យោបល់គ្រោះអាសន្ន (EIU) ចំណុះសម្ព័ន្ធក្រុមហ៊ុន The Economist អង់គ្លេស
បានឲ្យដឹងថា៖ បណ្ដាអ្នកកំណត់គោលនយោបាយវៀតណាមទទួលជោគជ័យ
ក្នុង ការខំប្រឹងប្រែងរាំងស្កាត់ការកើនឡើងតំលៃប្រើប្រាស់។ ប្រការនេះត្រូវបាន
បង្ហាញតាម រយៈការថយចុះអត្រាអតិផរណានៃខឿនសេដ្ឋកិច្ចក្នុងរយៈពេល ៤
ខែកន្លងទៅ។ ដក ស្រង់ការវាយតំលៃរបស់ EIU នាថ្ងៃទី ១៤ វិច្ឆិកា បានឲ្យងដឹង
ថា៖ អត្រាអតិផរណានៃ ខឿនសេដ្ឋកិច្ចវៀតណាមនាខែតុលាកន្លងមកទទួល
បាន ៣,២% ទាបជាបើប្រៀនឹង អាត្រា ៥% នាខែមិថុនា។ ការថយចុះអតិផរណា
តំលៃប្រើប្រាស់បានបង្កលក្ខណៈងាយស្រួលសំរាប់ធនាគារជាតិវៀតណាម
ផ្លាស់ប្តូរឲ្យសមស្របគោលនយោបាយរូបីយវត្ថុ សំដៅជំរុញល្បឿនកំណើន
សេដ្ឋកិច្ច។ ទោះបីជា គ្មានផែនការបង្កើនការប្រាក់មូលដ្ឋាន ក្តី ប៉ុន្តែ ធនាគារជាតិ
វៀតណាមទើបនឹងបានបញ្ចុះកំរិតអតិបរិមានៃការប្រាក់ ចំពោះ វៀតណាមដុង
និងដុល្លាអាមេរិក។ EIU បានចាត់ទុកថា៖ អាត្រាអតិផរណាបានជាបញ្ហាកក្តៅ
ចំពោះខឿនសេដ្ឋកិច្ចវៀតណាម។ប៉ុន្តែតាំងពីពេលប្រមូលផ្តុំទៅលើគោលដៅ
ស្ថិរភាពតំលៃបណ្ដាអ្នកកំណត់គោលនយោបាយវៀតណាមបានជួយឧបត្ថម្ភ
បង្កើនទំនុកទុកចិត្តក្នុងខឿនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ