អ្នកជំនាញខាងផ្លាស់ប្ដូរឌីជីថលជួរមុខនៅលើពិភពលោកគ្រោងនឹងមកវៀតណាម

(VOVWORLD) - តាមរយៈសិក្ខាសាលា MB បានត្រៀមខ្លួនជាស្រេចក្នុងការតភ្ជាប់ សហការ និងជួយឧបត្ថម្ភនាំមកនូវអត្ថប្រយោជន៍ដល់ដៃគូ អតិថិជន និងសហគ្រាសធំៗនៅ វៀតណាមក្នុងការអនុវត្តន៍គោលដៅផ្លាស់ប្តូរឌីជីថលជាតិ។
អ្នកជំនាញខាងផ្លាស់ប្ដូរឌីជីថលជួរមុខនៅលើពិភពលោកគ្រោងនឹងមកវៀតណាម - ảnh 1វាគ្មិនដែលចូលរួមសិក្ខាសាលាអន្តរជាតិ "Digitalize to Revolutionize - កំណត់រូបរាងសេដ្ឋកិច្ចឌីជីថលនាពេលអនាគត"។ រូបថត៖ viettimes.vn

នាថ្ងៃទី៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ ធនាគារកងទ័ព (MB) នឹងរៀបចំសិក្ខាសាលាអន្តរជាតិ "Digitalize to Revolutionize - កំណត់រូបរាងសេដ្ឋកិច្ចឌីជីថលនាពេលអនាគត" ដើម្បីនាំមកនូវមេរៀន បទពិសោធន៍នៃការផ្លាស់ប្តូរឌីជីថលជាក់ស្ដែងពីអ្នកជំនាញជួរមុខពិភពលោក។

សិក្ខាសាលានេះមានការចូលរួមពីអ្នកជំនាញវៀតណាម និងពិភពលោក ក្នុងនោះមានលោក David L. Rogers៖ អ្នកជំនាញខាងផ្លាស់ប្ដូរឌីជីថលដែលមានបទពិសោធន៍ក្នុងការប្រឹក្សាយុទ្ធសាស្ត្រជាន់ខ្ពស់សម្រាប់សម្ព័ន្ធក្រុមហ៊ុនជួរមុខនៅលើពិភពលោកដូចជា៖ Google, Microsoft, CitiGroup, Visa, HSBC, Unilever, Toyota និងអង្គការដ៏មានកិត្យានុភាពជាច្រើនទៀត; លោកសាស្ត្រាចារ្យ Sheena Iyengar មកពី Columbia Business School ដែលជាអ្នកជំនាញជួរមុខលើពិភពលោកលើការច្នៃប្រឌិត និងសិល្បៈនៃជម្រើស។តំណាង MB បានឲ្យដឹងថា៖ តាមរយៈសិក្ខាសាលា MB បានត្រៀមខ្លួនជាស្រេចក្នុងការតភ្ជាប់ សហការ និងជួយឧបត្ថម្ភនាំមកនូវអត្ថប្រយោជន៍ដល់ដៃគូ អតិថិជន និងសហគ្រាសធំៗនៅ វៀតណាមក្នុងការអនុវត្តន៍គោលដៅផ្លាស់ប្តូរឌីជីថលជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ