អ្នកជំនាញគុយបា៖ កិត្យានុភាពរបស់បក្សកុម្មុយនិស្តវៀតណាមស្ថិតនៅលើស្មារតីទិទៀន និងស្វ័យទិទៀន

(VOVWORLD) - ក្រោយរយៈពេល៩៤ឆ្នាំនៃការបង្កើតមក បក្សកុម្មុយនិស្តវៀតណាមសព្វថ្ងៃនេះបានក្លាយទៅជាអង្គការនយោបាយដ៏ធំទីពីរក្នុងពិភពលោក តាមទិសដៅលទ្ធិម៉ាក្ស-លេនីន។
អ្នកជំនាញគុយបា៖ កិត្យានុភាពរបស់បក្សកុម្មុយនិស្តវៀតណាមស្ថិតនៅលើស្មារតីទិទៀន និងស្វ័យទិទៀន - ảnh 1មហាសន្និបាតបក្សលើកទី ១៣ ។ រូបថត៖ VNA

កិត្យានុភាព និងកម្លាំងពលំរបស់បក្សកុម្មុយនិស្តវៀតណាមស្ថិតនៅលើស្មារតីបដិវត្តន៍ ស្មារតីទិទៀន និងស្វ័យទិទៀនរបស់បក្ខជនគ្រប់រូប។ នេះគឺជាការវាយតម្លៃរបស់លោកបណ្ឌិត Ruvislei González Sáez អ្នកជំនាញស្រាវជ្រាវជួរមុខមួយរូបអំពីវៀតណាមក្នុងតំបន់អាមេរិកឡាទីន ក្នុងឱកាសរំលឹកខួបលើកទី ៩៤ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ)។

លោកបណ្ឌិត Ruvislei González Saez អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយអន្តរជាតិគុយបា (CIPI) បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល៩៤ឆ្នាំនៃការបង្កើតមក បក្សកុម្មុយនិស្តវៀតណាមសព្វថ្ងៃនេះបានក្លាយទៅជាអង្គការនយោបាយដ៏ធំទីពីរក្នុងពិភពលោក តាមទិសដៅលទ្ធិម៉ាក្ស-លេនីន។

អ្នកស្រាវជ្រាវជនជាតិគុយបាបានចង្អុលបង្ហាញថា ដោយសារការកែទម្រង់ក្នុងបក្ស ស្របតាមកាលៈទេសៈប្រវត្តិសាស្ត្រ និងលក្ខខណ្ឌគោលដៅជាក់លាក់ រួមផ្សំជាមួយកត្តាទ្រឹស្តី និងជាក់ស្តែង បក្សកុម្មុយនិស្តវៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំយ៉ាងធំធេងក្នុងការកែលំអលក្ខខណ្ឌសេដ្ឋកិច្ចសង្គម និងលើកកំពស់ប្រទេសវៀតណាមនៅលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ