អ្នកជំនាញចិន៖ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - យោងតាមអ្នកជំនាញនេះ យថាទស្សន៍នៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរគឺមានទំហំធំណាស់ ពីព្រោះភាគីទាំងពីរមានការបំពេញបន្ថែមប្រកបដោយប្រសិទ្ធភាពក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់។ 
អ្នកជំនាញចិន៖ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1លោក Dong Yu អនុប្រធានអចិន្ត្រៃយ៍នៃវិទ្យាស្ថានផែនការអភិវឌ្ឍន៍ចិន សាកលវិទ្យាល័យ Tsinghua ប្រទេសចិន (រូបថត៖ VOV)

ក្នុងនាមជាអ្នកជំនាញដ៏មានកិត្យានុភាពអំពីសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ចិន នាយករងអចិន្ត្រៃយ៍ Dong Yu នៃវិទ្យាស្ថានផែនការអភិវឌ្ឍន៍ចិននៃសាកលវិទ្យាល័យ Tsinghua បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់ប្រទេសចិន និងចូលរួមវេទិកាសេដ្ឋកិច្ចពិភព លោក (WEF) នៅទីក្រុង Tianjin នឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរនាពេលខាងមុខ។

យោងតាមអ្នកជំនាញនេះ យថាទស្សន៍នៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរគឺមានទំហំធំណាស់ ពីព្រោះភាគីទាំងពីរមានការបំពេញបន្ថែមប្រកបដោយប្រសិទ្ធភាពក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់។ វៀតណាមមានមូលដ្ឋានគ្រឹះល្អក្នុងវិស័យដូចជា កសិកម្ម អេឡិចត្រូនិក និងវាយនភណ្ឌ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមក៏បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវឧស្សាហកម្មផលិតកម្មសម្រាប់ការនាំចេញ ដោយពន្លឿនការផ្លាស់ប្តូរគំរូកំណើន...។ ទាំងនេះគឺជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចវៀតណាមបោះជំហានទៅមុខ និងផ្តល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។

យោងតាមអនុប្រធានអចិន្ត្រៃយ៍នៃវិទ្យាស្ថានផែនការអភិវឌ្ឍន៍ចិន នៃសាកលវិទ្យាល័យ Tsinghua វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលសំខាន់នៃការផ្លាស់ប្តូរគំរូកំណើន ការកែលម្អបន្ថែមទៀតនៃហេដ្ឋារចនាសម្ព័ន្ធរួមទាំងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម បើកទូលាយកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ជាមួយប្រទេសជិតខាង និងទីផ្សារពិភពលោក; ទទួលយក បទពិសោធន៍ និងបច្ចេកវិជ្ជាកាន់តែច្រើន នឹងជួយសេដ្ឋកិច្ចវៀតណាមលើកកំពស់ភាពរឹងមាំរបស់ខ្លួន សម្រេចបាននូវគោល ដៅនៃកំណើនលឿន ក៏ដូចជាផ្លាស់ប្តូរគំរូកំណើនប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ