អ្នកជំនាញជប៉ុនវាយតម្លៃខ្ពស់ចំពោះជោគជ័យទ្វេដងរបស់វៀតណាម
(VOVWORLD) - តាមទស្សនៈរបស់ប្រជាជនជប៉ុន ជោគជ័យរបស់ វៀតណាមពិតជាអស្ចារ្យណាស់។ ប្រទេសវៀតណាមបានបន្សល់ទុកចំណាប់អារម្មណ៍នៅក្នុងសហគមន៍អន្តរជាតិ ដែលជាប្រទេសមានសុវត្ថិភាពនិងមានសក្តានុពលសេដ្ឋកិច្ចយ៉ាងធំធេង ដោយមានចំនួនប្រជាជនយ៉ាងច្រើន។
លោក Hiroyuki Moribe នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចវៀតណាម (VERI) របស់ជប៉ុន (រូបថត៖ TTXVN) |
នេះជាការវាយតម្លៃរបស់លោក Hiroyuki Moribe នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចវៀតណាម (VERI) របស់ជប៉ុន នៅពេលដែលលោកឆ្លើយបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងតូក្យូអំពីការដែលវៀតណាមនៅតែរក្សាសន្ទុះកំណើនសេដ្ឋកិច្ចជាវិជ្ជមាន ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ១៩។
លោក Hiroyuki Moribe បានសង្កត់ធ្ងន់ថា លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដូចជាការបិទព្រំដែននិងប្រជាជនអនុវត្តយ៉ាងម៉ឺងម៉ាត់ជាមួយនឹងវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលបានរួមចំណែកក្នុងការជួយវៀតណាមទទួលបានជោគជ័យក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩ ព្រមទាំងរក្សាបាននូវសកម្មភាពសេដ្ឋកិច្ចអំណោយផលផងដែរ។
ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយក្តាប់តូច ដែលរក្សាបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំ ២០២០ ៕