អ្នកជំនាញនិងអ្នកប្រាជ្ញ​អន្តរជាតិ​វាយតម្លៃខ្ពស់​ចំពោះគំនិត​ផ្តួចផ្តើម​របស់វៀតណាមក្នុងការឆ្លើយតបនឹងបញ្ហាសាកល្បងសន្តិសុខសមុទ្រ

(VOVWORLD) - មជ្ឈដ្ឋានអ្នកជំនាញនិងអ្នកប្រាជ្ញអាល្លឺម៉ង់បានវាយតម្លៃជាវិជ្ជមានចំពោះសំណើររបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នៅក្នុងសម័យពិភាក្សាបើកទូលាយជាន់ខ្ពស់តាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សំដៅឆ្លើយតបនឹងរាល់បញ្ហាសាកល្បងសន្តិសុខនៅដែនសមុទ្រប្រកបដោយប្រសិទ្ធភាព កាលពីថ្ងៃទី ៩ ខែសីហា។
អ្នកជំនាញនិងអ្នកប្រាជ្ញ​អន្តរជាតិ​វាយតម្លៃខ្ពស់​ចំពោះគំនិត​ផ្តួចផ្តើម​របស់វៀតណាមក្នុងការឆ្លើយតបនឹងបញ្ហាសាកល្បងសន្តិសុខសមុទ្រ - ảnh 1លោកបណ្ឌិត Gerhard Will អ្នកជំនាញអំពីសមុទ្រខាងកើតនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងនយោបាយអាល្លឺម៉ង់ (រូបថត៖ TTXVN)

លោកបណ្ឌិត Gerhard Will អ្នកជំនាញអំពីសមុទ្រខាងកើតនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងនយោបាយអាល្លឺម៉ង់បានចាត់ទុកថា រាល់សំណើររបស់វៀតណាមនៅក្នុងសម័យពិភាក្សាគឺសមស្រប និងជាក់ស្ដែង ដោយបានបង្ហាញពីភាពម្ចាស់ការ សកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់របស់វៀតណាម ក្នុងការឆ្លើយតបរាល់បញ្ហាសាកល្បងរួម។ លោកបណ្ឌិត Gerhard Will ក៏បានវាយតម្លៃខ្ពស់ចំពោះសំណើររបស់វៀតណាមស្ដីពីការបង្កើតបណ្តាញយន្តការ និងគំនិតផ្តួចផ្តើមអំពីសន្តិសុខដែនសមុទ្រនៅក្នុងតំបន់ ដែលត្រូវបានអង្គការសហប្រជាជាតិសម្របសម្រួល ដើម្បីពង្រឹងការចែករំលែកព័ត៌មាន បទពិសោធន៍ រួមគ្នាសហការ ក៏ដូចជាឆ្លើយតបនឹងរាល់បញ្ហាសាកល្បងរួមនៅលើពិភពលោកឲ្យទាន់ពេលវេលាផងដែរ។

ស្របតាមទស្សនៈនេះលោកសាស្រ្តាចារ្យ Thomas Engelbert មកពីវិទ្យាស្ថានអាស៊ី-អាហ្រ្វិក នៃសាកលវិទ្យាល័យ Hamburg របស់អាស្លឺម៉ង់បានវាយតម្លៃខ្ពស់ចំពោះរាល់សំណើររបស់វៀតណាម គឺសុទ្ធតែសំដៅជំរុញសន្តិសុខ ធានាស្ថិរភាពដែនសមុទ្រ និងសេរីភាពនាវាចរណ៍នៅក្នុងតំបន់។

ចំណែកអ្នកជំនាញនៃវិទ្យាស្ថាននយោបាយអ៊ុយក្រែនលោក Vladimir Volya បានចាត់ទុកថា គោលជំហររបស់វៀតណាមបានសរឲ្យឃើញការទទួលខុសត្រូវរបស់វៀតណាមសំដៅថែរក្សាសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់។ លោកមានជំនឿជាក់ថា គំនិតភ្លឺច្បាស់លាល់របស់វៀតណាមនឹងជួយលើកកម្ពស់តួនាទីរបស់ប្រទេសជាតិក្នុងខឿននយោបាយពិភពលោក និងក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ