អ្នកជំនាញនៃបណ្ឌិត្យសភារុស្ស៊ី៖ វៀតណាមបានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍប្រកបដោយសន្តិភាពនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក

(VOVWORLD) - វៀតណាមគាំទ្រការដោះស្រាយជំលោះដ៏ចម្រូង ចម្រាសតាមរយៈច្បាប់អន្តរជាតិ ដោយមានមូលដ្ឋានគ្រឹះជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS-១៩៨២) ។
អ្នកជំនាញនៃបណ្ឌិត្យសភារុស្ស៊ី៖ វៀតណាមបានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍប្រកបដោយសន្តិភាពនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក - ảnh 1 អ្នកជំនាញរុស្ស៊ីលោក Igor Olegovich Mishin មកពីវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ និងទំនាក់ទំនងកិច្ចការបរទេស (IMEMO) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី (រូបថត៖ TTXVN)

នាថ្ងៃទី ២៧ ខែមិថុនា អ្នកជំនាញរុស្ស៊ីលោក Igor Olegovich Mishin មកពីវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ និងទំនាក់ទំនងកិច្ចការបរទេស (IMEMO) នៃបណ្ឌិត្យសភា វិទ្យាសាស្ត្ររុស្ស៊ី បានបញ្ជាក់ថា នៅក្នុងបរិបទ ដែលស្ថានភាពនៅអាស៊ី ប៉ាស៊ីហ្វិកនិយាយរួម និងសមុទ្រខាងកើតនិយាយដោយឡែកមានការវិវឌ្ឍដ៏ស្មុគស្មាញជាច្រើននោះ វិធីអភិក្រមរបស់វៀតណាម បានចូលរួមចំណែកដ៏ធំធេង ដល់ការអភិ វឌ្ឍប្រកបដោយសន្តិភាពនៅក្នុងតំបន់។ តាមនោះ វិធីអភិក្រមរបស់វៀតណាមចំពោះបញ្ហានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសមុទ្រខាងកើតគឺឈរលើគោលការណ៍រក្សាសន្តិភាព និងភាពជាអ្នកជិតខាងមិត្តភាព។ វៀតណាមគាំទ្រការដោះស្រាយជំលោះដ៏ចម្រូងចម្រាសតាមរយៈច្បាប់អន្តរជាតិ ដោយមានមូលដ្ឋានគ្រឹះជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS-១៩៨២)។ វិធីអភិក្រមបែបនេះបានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍប្រកបដោយសន្តិភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ