អ្នកជំនាញនូវែលសេឡង់៖ វៀតណាមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងនវានុវត្តន៍របស់អាស៊ីប៉ាស៊ីហ្វិក
(VOVWORLD) - វៀតណាមបានឈានឡើង ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងនវានុវត្តន៍ក្នុងតំបន់ ហើយនូវែលសេឡង់អាចសិក្សាបានច្រើនពីបទពិសោធន៍របស់វៀតណាម តាមនោះ រួមគ្នាសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងដោះស្រាយបញ្ហាប្រឈមឆ្លងដែន។
នៅខាងក្រៅសន្និសីទប្រចាំឆ្នាំលើកទី ១៤ នៃអ្នកត្រួសត្រាយនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Tianjin (ប្រទេសចិន) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់លោក Chris Hipkins ។ រូបថត៖ Duong Giang/TTXVN |
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោក Christopher Luxon នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយាបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសនូវែលសេឡង់ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមីនា។ យោងតាមលោកស្រី Suz Jessep នាយិការប្រតិបត្តិនៃមូលនិធិអាស៊ី-នូវែលហ្សេឡង់បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់ទាំងនូវែលសេឡង់ និងវៀតណាមក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនៅកម្រិតខ្ពស់បំផុត និងផ្លាស់ប្តូរទស្សនៈលើបញ្ហាសំខាន់ៗរបស់ប្រទេសទាំងពីរ។
លោកស្រី Suz Jessep បានវាយតម្លៃថា ក្រោយរយៈពេលជិត ៥ ទសវត្សរ៍នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៥) នូវែលសេឡង់ និងវៀតណាមបានជំរុញទំនាក់ទំនងយ៉ាងទូលំទូលាយលើគ្រប់វិស័យដូចជា ការពារជាតិ សន្តិសុខ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា សិល្បៈ ការផ្លាស់ប្តូរប្រជាជន ជាមួយប្រជាជន និងវិស័យជាច្រើនទៀត។ លោកស្រី Suz Jessep បានអត្ថាធិប្បាយថា នាពេលនេះ វៀតណាមបានឈានឡើង ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងនវានុវត្តន៍ក្នុងតំបន់ ហើយនូវែលសេឡង់អាចសិក្សាបានច្រើនពីបទពិសោធន៍របស់វៀតណាម តាមនោះ រួមគ្នាសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងដោះស្រាយបញ្ហាប្រឈមឆ្លងដែន។
អត្ថាធិប្បាយលើយថាទស្សន៍នៃទំនាក់ទំនងនូវែលសេឡង់-វៀតណាមនាពេលខាងមុខ លោកស្រី Suz Jessep បានចាត់ទុកថា ប្រទេសទាំងពីរមានសក្ដានុពលដ៏ធំធេងដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕