អ្នកជំនាញនៃសាកលវិទ្យាល័យជាតិសិង្ហបុរី៖ ទំនាក់ទំនងវៀតណាម-សិង្ហបុរីតភ្ជាប់អាស៊ាន

(VOVWORLD) - លោកសាស្ត្រាចារ្យ Bilveer Singh បានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសិង្ហបុរី គឺជាទំនាក់ទំនងពិសេស ប្រទេសទាំងពីរកំពុងដើរចំផ្លូវ និងចាំបាច់ត្រូវធ្វើបន្ថែមទៀត ដើម្បីក្លាយជាកាវដែលតភ្ជាប់អាស៊ាន។
អ្នកជំនាញនៃសាកលវិទ្យាល័យជាតិសិង្ហបុរី៖ ទំនាក់ទំនងវៀតណាម-សិង្ហបុរីតភ្ជាប់អាស៊ាន - ảnh 1សាស្ត្រាចារ្យ Bilveer Singh បានវាយតម្លៃទំនាក់ទំនងវៀតណាម-សិង្ហបុរី ជា“ទំនាក់ទំនងពិសេស”។ (រូបថត៖ TTXVN)

ក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងភរិយា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ សាស្ត្រាចារ្យ លោក Bilveer Singh នៅមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ នៃសកលវិទ្យាល័យជាតិសិង្ហបុរី បានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះ រួមចំណែកពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលទាំងពីរ និងរដ្ឋទាំងពីរ; អាស្រ័យហេតុនេះ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអាស៊ាន+។ លោកសាស្ត្រាចារ្យ Bilveer Singh បានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសិង្ហបុរី គឺជាទំនាក់ទំនងពិសេស ដែលប្រទេសទាំងពីរកំពុងដើរចំផ្លូវ និងចាំបាច់ត្រូវធ្វើបន្ថែមទៀត ដើម្បីក្លាយជាជ័រកាវដែលតភ្ជាប់អាស៊ាន។

ទាក់ទិននឹងយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ លោកសាស្ត្រាចារ្យ Bilveer Singh បាននិយាយថា ប្រទេសទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកងទ័ពជើងទឹក កម្លាំងជើងគោក ទ័ពអាកាស និងកងកម្លាំងការពារស៊ីវិល។ លើសពីនេះ ប្រទេសទាំងពីរគួរតែបង្កើនការផ្លាស់ប្តូនាយទាហាននៃប្រទេសទាំងពីរដើម្បីសិក្សា និងសហប្រតិបត្តិការក្នុងការផលិតអាវុធ។

សាស្ត្រាចារ្យ Bilveer Singh រំពឹងទុកថា សិង្ហបុរី និងវៀតណាមនឹងរួមគ្នាដឹកនាំអាស៊ាន ដើម្បីឲ្យសមាគមអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្អិតរមួតក្នុងកម្រិតខ្ពស់ ហើយមានសារៈសំខាន់ខ្លាំង សម្រាប់ការធានាសន្តិសុខនៃតំបន់មហាឥណ្ឌាប៉ាស៊ីហ្វិក ឬតំបន់អាស៊ីប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ