អ្នកជំនាញបារម្ភថា ​វីរុសបំប្លែង​​​ខ្លួនថ្មី Delta-Plus អាចបង្កជារលកទី ៣ នៃជំងឺកូវីដ ១៩ នៅ ឥណ្ឌា

(VOVWORLD) - រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃទី ២២ ខែមិថុនា បានឲ្យដឹងថា រកឃើញករណីឆ្លងវីរុស SARS-CoV-2 បំប្លែងខ្លួនថ្មី Delta-Plus នៅរដ្ឋចំនួន ៣ គឺ Maharashtra, Kerala និង Madhya Pradesh ព្រមទាំងសង្កត់ធ្ងន់ថា នេះជា វីរុសបំប្លែងខ្លួនថ្មីគួរឲ្យព្រួយបារម្ភ។ 
អ្នកជំនាញបារម្ភថា ​វីរុសបំប្លែង​​​ខ្លួនថ្មី Delta-Plus អាចបង្កជារលកទី ៣ នៃជំងឺកូវីដ ១៩ នៅ ឥណ្ឌា - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ((រូបថត៖ TTXVN))

Delta-Plus គឺជាវីរុសបំប្លែងខ្លួនថ្មី នៃវីរុស Delta ដែលបានរកឃើញជាលើកដំបូងនៅឥណ្ឌា។ សេចក្ដីព្រមាននេះត្រូវបាននាំចេញក្នុងបរិបទ ដែលប្រទេសអាស៊ីខាងត្បូងនេះ កំពុងរួចផុតពីរលកទី ២ នៃជំងឺកូវីដ ១៩ ជាបណ្ដើរៗ ខណៈពេលដែលចំនួនករណីឆ្លងជំងឺបានថយចុះយ៉ាងខ្លាំងក្លា។

ការព្រួយបារម្ភនេះផ្តើមចេញពីការពិតដែលថាបច្ចុប្បន្ននេះមានព័ត៌មានតិចតួចណាស់អំពីវីរុសបំប្លែងខ្លួន Delta Plus ដែលធ្លាប់មានវត្តមាននៅតាមប្រទេសចំនួន ៩ គឺ៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ព័រទុយហ្កាល់ ស្វ៊ីស ជប៉ុន ប៉ូឡូញ រុស្ស៊ី ចិន និងឥណ្ឌា ។ ដូចជារីរុសបំប្លែងខ្លួន Delta ដែលបច្ចុប្បន្ននេះកំពុងឆ្លងរាលដាលនៅប្រទេសចំនួន ៨០ នោះ រីរុសបំប្លែងខ្លួន Delta Plus
ត្រូវបានចាត់ទុកថាមានលទ្ធភាពឆ្លងរាលដាលយ៉ាងខ្លាំងក្លា និងឆាប់រហ័ស។

សូមបញ្ជាក់ដែរថា គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែមិថុនា ពិភពលោកទាំងមូលបានរកឃើញករណីឆ្លងជំងឺកូវិដ ១៩ សរុបជិត ១៨០ លាននាក់ ក្នុងនោះមានករណីស្លាប់ជិត ៣,៩ លាននាក់ ។ ប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងក្លាបំផុតគឺសហរដ្ឋអាមេរិក បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ