អ្នកជំនាញរុស្ស៊ី៖ ចិនកំពុងបង្កើតឡើងសភាពការណ៍ដ៏គ្រោះថ្នាក់ចំពោះតំបន់ទាំងមូល

(VOVWORLD) - ខណៈដែលអាមេរិកនិងប្រទេសអឺរ៉ុបនានាកំពុងប្រឈមនឹង វិបត្តិបង្កឡើងដោយជំងឺឆ្លង Covid-19 ចិនបានឆ្លៀតយកស្ថានភាពនេះ ដើម្បីដណ្ដើម យកផលប្រយោជន៍របស់ប៉េកាំងនៅសមុទ្រខាងកើត។
អ្នកជំនាញរុស្ស៊ី៖ ចិនកំពុងបង្កើតឡើងសភាពការណ៍ដ៏គ្រោះថ្នាក់ចំពោះតំបន់ទាំងមូល - ảnh 1 អ្នកជំនាញអំពីវៀតណាមជនជាតិរុស្ស៊ីលោក Vladimir Kolotov (រូបថត៖ TTXVN)

ធ្វើអត្ថាធិប្បាយអំពីការដែលចិននាពេលថ្មីៗនេះបានបង្កើតអ្វីដែលហៅ ថា “ស្រុក Xisha” (ត្រូវជាប្រជុំកោះ Hoang Sa របស់វៀតណាម) និង “ស្រុក Nansha” (ត្រូវជាប្រជុំកោះ Truong Sa របស់វៀតណាម) នៅ “ទីក្រុង Shansha” នោះ អ្នកជំនាញអំពីវៀតណាមជនជាតិរុស្ស៊ីលោក Vladimir Kolotov បានអះអាងថា សកម្មភាពនេះរបស់ចិនបានបង្កឡើងគ្រោះថ្នាក់ មិនត្រឹមតែចំពោះទាំងវៀតណាមនិងតំបន់អាស៊ីបូព៌ាទាំងមូល។ តាមលោក Kolotov ថា ខណៈដែលអាមេរិកនិងប្រទេសអឺរ៉ុបនានាកំពុងប្រឈមនឹង វិបត្តិបង្កឡើងដោយជំងឺឆ្លង Covid-19 ចិនបានឆ្លៀតយកស្ថានភាពនេះ ដើម្បីដណ្ដើមយកផលប្រយោជន៍របស់ប៉េកាំងនៅសមុទ្រខាងកើត។ លោក បានលើកច្បាស់ថា ការបោះជំហាននេះនឹងជាបរាជ័យខាងភូមិសាស្ត្រ-នយោបាយដ៏ធំបំផុតរបស់ចិន។

អ្នកជំនាញរុស្ស៊ីរូបនេះបានចាត់ទុកថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ត្រូវ ការមានមតិសង្គមនៅប្រទេសជាច្រើនដើម្បីនាំបញ្ហាសមុទ្រខាងកើតវិលត្រឡប់មកដំណើរការគតិយុត្ត ហើយបញ្ហានេះត្រូវការដោះស្រាយដោយច្បាប់ អន្តរជាតិជាពុំខានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ