អ្នកជំនាញរុស្ស៊ី៖ វៀតណាមមិនមែនឯកោក្នុងបញ្ហាសមុទ្រខាងកើតទេ

(VOVWORLD) - អ្នកជំនាញ Grigory Trofimchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូល និធិស្រាវជ្រាវអាស៊ី-អឺរ៉ុបរបស់រុស្ស៊ីបានសង្កត់ធ្ងន់ថា ចិនត្រូវការអត់ធ្មត់ ហើយជៀសវាងសកម្មភាពយ៉ាងដូច្នេះ ដោះស្រាយសមហេតុសម ផលនូវ បញ្ហានៅសេសសល់ដោយសន្តិវិធី។ 
អ្នកជំនាញរុស្ស៊ី៖ វៀតណាមមិនមែនឯកោក្នុងបញ្ហាសមុទ្រខាងកើតទេ - ảnh 1  អ្នកជំនាញ Grigory Trofimchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូល និធិស្រាវជ្រាវអាស៊ី-អឺរ៉ុប (រូបថត៖ TTXVN)

ចំពោះរឿងហេតុដែលនាវានេសាទ QNg 90617 TS និងអ្នកនេសាទ វៀតណាមចំនួន៨នាក់ខណៈដែលកំពុងធ្វើសកម្មភាពជាធម្មតានៅតំបន់ សមុទ្រស្ថិតនៅក្នុងប្រជុំកោះ Hoang Sa របស់វៀតណាម ត្រូវនាវាឆ្មាំ សមុទ្រចិនរារាំងនិងបុកឲ្យលិចនោះ មជ្ឈដ្ឋានអ្នកស្រាវជ្រាវអំពីសមុទ្រខាង កើតនៅរុស្ស៊ីបានប្រឆាំងជំទាស់នឹងអំពើពោលខាងលើរបស់នាវាចិន ហើយ អះអាងថា សហគមន៍អន្តរជាតិនឹងគាំទ្រចំពោះវៀតណាម។

        អ្នកជំនាញ Grigory Trofimchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូល និធិស្រាវជ្រាវអាស៊ី-អឺរ៉ុបរបស់រុស្ស៊ីបានសង្កត់ធ្ងន់ថា ចិនត្រូវការអត់ធ្មត់ ហើយជៀសវាងសកម្មភាពយ៉ាងដូច្នេះ ដោះស្រាយសមហេតុសមផលនូវ បញ្ហានៅសេសសល់ដោយសន្តិវិធី។ លោកបានក្រើនរំលឹកថា បរិមាណ រឿងហេតុដ៏ប្រហាក់ប្រហែលនឹងរឿងនាវានេសាទវៀតណាមត្រូវវាយ ប្រហារនៅសមុទ្រខាងកើតនោះ បន្តកើនឡើងជាបន្តបន្ទាប់។ លោកបាន សង្កត់ធ្ងន់ថាសកម្មភាពយ៉ាងដូច្នេះនឹងត្រូវបានមជ្ឈដ្ឋានអ្នកស្រាវជ្រាវយកចិត្តទុកដាក់ហើយថ្កោលទោសនៅសិក្ខាសាលា វេទិកាអន្តរជាតិនានាអំពី សមុទ្រខាងកើត។ អ្នកជំនាញរុស្ស៊ីរូបនេះបានអះអាងថា ក្នុងគ្រប់កាលៈ ទេសៈ វៀតណាមមិនមែនឯកោក្នុងបញ្ហាសមុទ្រខាងកើតឡើយ ហើយ ជឿជាក់ថា សហគមន៍អន្តរជាតិនឹងគាំទ្រចំពោះវៀតណាម។

        យល់ស្របជាមួយទស្សនៈរបស់អ្នកជំនាញ Trofimchuk លោក សាស្ត្រាចារ្យ Vladimir Kolotov នៅសាកលវិទ្យាល័យជាតិ Saint Petersburg (រុស្ស៊ី) បានផ្ដល់អនុសាសន៍ថា ប្រទេសនានាក្នុងតំបន់ត្រូវមាន ភាពប្រុងប្រយ័ត្នចំពោះការកើនឡើងនៃភាពតានតឹងថ្មីនៅសមុទ្រខាងកើត ក្នុងបរិបទដែលជំងឺឆ្លង Covid-19 កំពុងវិវត្តន៍យ៉ាងស្មុគស្មាញទូទាំងពិភព លោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ