អ្នកជំនាញរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការប្រឆាំងអំពើពុក រលួយរបស់វៀតណាម
(VOVWORLD) -ស្ថានីយ៍វិទ្យុ Sputnik របស់រុស្ស៊ីកាលពីថ្ងៃទី២៧ ខែមិថុនាបានផ្សាយព័ត៌មានថា ក្នុងបរិបទបង្កើនការប្រយុទ្ធប្រឆាំងអំពើពុករលួយនេះ វៀតណាមបានរៀបចំ កិច្ចប្រជុំទូទាំងប្រទេសសំដៅប្រឆាំងនឹងអំពើពុករលួយដោយមានខ្លឹមសារស្នូល ដូចជាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលត្រូវបានចាត់ទុកជា "សត្រូវឈ្លានពានផ្ទៃក្នុង" ។
ស្ថានីយ៍វិទ្យុនេះបានឲ្យដឹងទៀតថា ក្នុងសុន្ទរកថារបស់ អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong រួមទាំងថ្នាក់ដឹកនាំរដ្ឋ បានដាក់ផែនការដែលមានទ្រង់ទ្រាយធំដើម្បីកំចាត់ដល់ឬសគល់នៃអំពើពុករលួយក្នុងប្រទេស។ លោកសាស្ត្រាចារ្យ Vladimir Kolotov នាយកវិទ្យាស្ថាន ហូជីមិញចំណុះ សកលវិទ្យាល័យជាតិទីក្រុង St.Petersburg បានសង្កត់ធ្ងន់ថា លោករំលឹកជា ពិសេសក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយដោយបក្សកុម្មុយ នីស្តវៀតណាមដែលបានបំផុសឡើងដោយគ្មានតំបន់ហាមឃាត់គ្មានករណីលើកលែងណាមួយនោះឡើយសម្បីតែកម្មាភិបាលជាន់ខ្ពស់ក៏ត្រូវតែទទួលខុសត្រូវនូវការផាកវិន័យនិងទទួលខុសត្រូវពីបទព្រហ្មទណ្ឌផងដែរ"៕