អ្នកជំនាញរុស្ស៊ីលើកត្រដែតនូវទំនាក់ទំនងសហប្រតិបត្តិការរុស្ស៊ី - វៀតណាម
(VOVWORLD) -លោក Grigory Trofimchuk បានឲ្យដឹងថា រុស្ស៊ីមានទស្សនៈឥទងាករេ ដោយផ្នែកលើការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ អនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
នាថ្ងៃទី ១២ ខែសីហា ទីភ្នាក់ងារសារព័ត៌មាន Realist របស់រុស្ស៊ីបានចុះផ្សាយបទវិភាគរបស់អ្នកជំនាញខាងអត្ថាធិប្បាយអន្តរជាតិលោក Grigory Trofimchuk ក្រោមចំណងជើងថា “កិច្ចសហប្រតិបត្តិការរុស្ស៊ី - វៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា” ។
បទវិភាគនេះបានលើកច្បាស់ថា ការដែលរុស្ស៊ីបានបង្កើនវត្តមាននៅលើសមុទ្រខាងកើត ជាពិសេសគឺនៅអាស៊ីអាគ្នេយ៍ គឺដោយសារតម្រូវការជាក់ស្ដែងក្នុងការជំរុញខ្លាំងការធ្វើសមាហរណកម្មជាមួយបណ្តាប្រទេសក្នុងតំបន់។ យោងតាមលោក Grigory Trofimchuk បានឲ្យដឹងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី ជាមួយវៀតណាមគឺជាគំរូលេចធ្លោមួយ ក្នុងការបង្កើនវត្តមានរបស់រុស្ស៊ីនៅអាស៊ី។
ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Grigory Trofimchuk បានឲ្យដឹងថា រុស្ស៊ីមានទស្សនៈឥទងាករេ ដោយផ្នែកលើការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្តីថ្លែងការស្ដីអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងគាំទ្ រការពន្លឿនការចងក្រង ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ៕