អ្នកជំនាញរុស្ស៊ីវាយតម្លៃខ្ពស់​ចំពោះគោលជំហររបស់​វៀតណាម​ចំពោះ​បញ្ហាស​មុទ្រខាងកើត

(VOVWORLD) - អ្នកជំនាញ Trofimchuk បានសង្កត់ធ្ងន់លើគោលជំហរដ៏ខ្ជាប់ខ្ជួន និងទស្សនៈដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការចរចានៅសមុទ្រខាងកើតរបស់វៀតណាម ឆ្លើយតបនឹងគោលដៅស្ថិរភាព និងសន្តិសុខនៅអាស៊ីអាគ្នេយ៍។
អ្នកជំនាញរុស្ស៊ីវាយតម្លៃខ្ពស់​ចំពោះគោលជំហររបស់​វៀតណាម​ចំពោះ​បញ្ហាស​មុទ្រខាងកើត - ảnh 1កម្មវិធីអត្ថាធិប្បាយអំពីសមុទ្រ ។ រូបថត៖ Quang Vinh/VNA

ក្នុងកម្មវិធីអត្ថាធិប្បាយអំពីសមុទ្រខាងកើតដែលទើបនឹងរៀបចំឡើងដោយកាណាល់ព័ត៌មាន Arova របស់រុស្ស៊ីនៅទីក្រុងម៉ូស្គូ រុស្ស៊ីនោះ  អ្នកជំនាញនយោបាយព្រឹត្តិការណ៍អន្តរជាតិជនជាតិរុស្ស៊ី និងជាប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូលនិធិសិក្សាស្រាវជ្រាវអាស៊ីអឺរ៉ុប លោក Grygory Trofimchuk បានវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់វៀតណាមអំពីបញ្ហាសមុទ្រខាងកើត។ អ្នកជំនាញ Trofimchuk បានសង្កត់ធ្ងន់លើគោលជំហរដ៏ខ្ជាប់ខ្ជួន និងទស្សនៈដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការចរចានៅសមុទ្រខាងកើតរបស់វៀតណាម ឆ្លើយតបនឹងគោលដៅស្ថិរភាព និងសន្តិសុខនៅអាស៊ីអាគ្នេយ៍។ លោកបានចាត់ទុកថា ប្រទេសនានាចាំបាច់ត្រូវដោះស្រាយជម្លោះនៅលើសមុទ្រខាតកើតតាមរយៈការសន្ទនា ជៀសវាងភាពតានតឹងឡើងជណ្ដើរ។

លោក Grygory Trofimchuk បានអះអាងថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) បានចែងយន្តការគតិយុត្តិនៃសមុទ្រនៅទូទាំងពិភពលោក រួមជាមួយនឹងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅការចុះហត្ថលេខាលើក្រមប្រព្រឹត្តិនៅសមុទ្រខាងកើត (COC) ដែលជាឯកសារគតិយុត្តិដ៏សំខាន់ក្នុងដំណើរការចរចារសន្តិភាព ដោះស្រាយជម្លោះនាបច្ចុប្បន្ន។

កម្មវិធីនេះត្រូវបានផ្សាយបន្តផ្ទាល់តាមវិទ្យុ FM និងកាណាល Youtube របស់ Avrora ដោយទាក់ទាញការចូលរួមពីទស្សនិកជន មិត្តអ្នកស្ដាប់យ៉ាងច្រើនកុះករក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ