អ្នកជំនាញរុស្ស៊ីវាយតម្លៃខ្ពស់ចំពោះ​គោលនយោបាយរបស់វៀតណាម​សំដៅ​ពង្រីក​យ៉ាងពេញលេញសក្តានុពលរបស់មនុស្ស

(VOVWORLD) - វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធានាសិទ្ធិជូនប្រជាជនក្នុងរយៈពេលជាង ២ ឆ្នាំដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ មិនត្រឹមតែក្នុងការលុបបំបាត់ផលវិបាកនៃជំងឺរាតត្បាតកូវីដ ១៩ ប៉ុណ្ណោះទេ ថែមទាំងបានចែករំលែកបទពិសោធន៍ប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតជាមួយពិភពលោកទៀតផង។
អ្នកជំនាញរុស្ស៊ីវាយតម្លៃខ្ពស់ចំពោះ​គោលនយោបាយរបស់វៀតណាម​សំដៅ​ពង្រីក​យ៉ាងពេញលេញសក្តានុពលរបស់មនុស្ស - ảnh 1អ្នកជំនាញរុស្ស៊ី Grigory Trofimchuk ប្រធានក្រុមប្រឹក្សាជំនាញមូលនិធិសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រអាស៊ី អឺរ៉ុប

ក្នុងឱកាសដែលវៀតណាមបានឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ នាថ្ងៃទី ៦ ខែតុលា ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅរុស្ស៊ី អ្នកជំនាញរុស្ស៊ី Grigory Trofimchuk ប្រធានក្រុមប្រឹក្សាជំនាញមូលនិធិសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រអាស៊ី អឺរ៉ុប បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍប្រទេសជាតិ និងការធានាសិទ្ធិមនុស្សក្រោយរយៈពេល ៣៥ ឆ្នាំ នៃការផ្លាស់ប្ដូរថ្មី។ យោងតាមលោក Trofimchuk បានឲ្យដឹងថា រដ្ឋធម្មនុញ្ញវៀតណាមបានចែងមាត្រាដោយឡែកអំពីសិទ្ធិមនុស្ស ហើយការអនុវត្តគោលនយោបាយផ្លាស់ប្ដូរថ្មីបានអនុញ្ញាតឱ្យអនុវត្តន៍ពេញលេញមាត្រានេះអំពីផ្លូវគតិយុត្ត។ អ្នកជំនាញរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការអនុវត្ត និងធានាសិទ្ធិមនុស្សនៅវៀតណាម។ អ្នកជំនាញរុស្ស៊ីបានវាយតម្លៃថា វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធានាសិទ្ធិជូនប្រជាជនក្នុងរយៈពេលជាង ២ ឆ្នាំដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ មិនត្រឹមតែក្នុងការលុបបំបាត់ផលវិបាកនៃជំងឺរាតត្បាតកូវីដ ១៩ ប៉ុណ្ណោះទេ ថែមទាំងបានចែករំលែកបទពិសោធន៍ប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតជាមួយពិភពលោកទៀតផង។

វៀតណាមក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសម្របសម្រួលជាមួយសហគមន៍អន្តរជាតិក្នុងបញ្ហាបរិស្ថាន និងការតស៊ូដើម្បីសិទ្ធិមនុស្ស ចូលរួមក្នុងបេសកកម្មមនុស្សធម៌ ដូចជាការអនុវត្តនបេសកកម្មនៅស៊ូដង់ខាងត្បូងជាដើម។ លោក Trofimchuk បានអះអាងថា ការរួមវិភាគទានរបស់វៀតណាមត្រូវបានពិភពលោកកត់សម្គាល់ វាយតម្លៃខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ