អ្នកជំនាញរុស្ស៊ីវាយតម្លៃខ្ពស់ចំពោះអត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាម
(VOVWORLD) - វៀតណាមត្រូវបានអ្នកប្រាជ្ញអន្តរជាតិចាត់ទុកថាជា “មហាអំណាចកម្រតិមធ្យម” ហើយចាំបាច់ត្រូវស្តាប់មតិរបស់ “ខ្លាអាស៊ី” នេះក្នុងកិច្ចការអន្តរជាតិ។ អ្នកជំនាញ Vershinina បានវាយតម្លៃខ្ពស់ចំពោះល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានភាពចលាចលក៏ដោយ។
ផលិតកម្មស្វាយចន្ទីនាំចេញ (រូបថត៖ Dinh Hue/VNA) |
គេហទំព័រវិភាគនយោបាយរបស់ក្រុមប្រឹក្សាកិច្ចការបរទេសរុស្ស៊ីស្តីពីកិច្ចការអន្តរជាតិ (RIAC) ទើបបានចេញផ្សាយអត្ថបទរបស់អ្នកនិពន្ធ Valeria Vershinina អ្នកជំនាញវៀតណាមវិទ្យាដែលកំពុងធ្វើការនៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំណុះវិទ្យាស្ថានការទូត Moscow (MGIMO) នៃក្រសួងការបរទេសរុស្ស៊ីបានវាយតំលៃខ្ពស់ចំពោះតួនាទី និងសក្តានុពលរបស់វៀតណាម។
អត្ថបទនេះបញ្ជាក់ថា វៀតណាមត្រូវបានអ្នកប្រាជ្ញអន្តរជាតិចាត់ទុកថាជា “មហាអំណាចកម្រតិមធ្យម” ហើយចាំបាច់ត្រូវស្តាប់មតិរបស់ “ខ្លាអាស៊ី” នេះក្នុងកិច្ចការអន្តរជាតិ។ អ្នកជំនាញ Vershinina បានវាយតម្លៃខ្ពស់ចំពោះល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានភាពចលាចលក៏ដោយ។ យោងតាមអ្នកនិពន្ធ បានឲ្យដឹងថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួច ដែលនៅតែអាចរក្សាបាននូវសកម្មភាពការបរទេស និងកម្លាំងចលករកំណើនវិជ្ជមានទាំងក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។
យោងតាមការព្យាករណ៍ជាច្រើន ក្នុងឆ្នាំ ២០២២ កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមអាចសម្រេចបានចាប់ពី ៥,៥% ទៅ ៦,៧ % ហើយតាមនោះបង្ហាញពីស្ថិរភាពនៃគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមផងដែរ៕