អ្នកជំនាញរុស្ស៊ីវាយតម្លៃលើភាពទាក់ទាញរបស់វៀតណាមចំពោះវិនិយោគិនបរទេស

(VOVWORLD) - លោក Sinitsyn សន្និដ្ឋានថា រដ្ឋាភិបាលវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តនិងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសម័យទំនើប។

យោងតាមសារព័ត៌មាន Sputnik (រុស្ស៊ី) បន្ទាប់ពីសិក្សាទិន្នន័យផ្លូវការនិងវិភាគរបស់វៀតណាមលើបណ្តាផលិតផលបោះពុម្ភអន្តរជាតិ អ្នកជំនាញ Sergey Sinitsyn មកពីសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិម៉ូស្គូ (MGIMO) បានវាយតម្លៃថា វៀតណាមក្លាយជា “គោលដៅមកដល់” សម្រាប់ទាក់ទាញវិនិយោគិនបរទេស។

លោក Sinitsyn បានផ្តល់ឧទាហរណ៍មួយចំនួននៃប្រតិបត្តិការដូចជាមូលនិធិវិនិយោគ Temasek របស់របស់សិង្ហបុរី ចូលរួមក្នុងគម្រោងរបស់ VNG; ក្រុមហ៊ុន Softbanks & GIC បានវិនិយោគនៅក្នុងក្រុមហ៊ុន VNPAY និង Warburg Pincus បានវិនិយោគនៅ MoMo ជាដើម។ ជាពិសេស ក្រុមហ៊ុនភាគហ៊ុន VNG បានក្លាយជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដំបូងគេបង្អស់របស់វៀតណាមដែលអាចឈានដល់ ១ ពាន់លានដុល្លារបន្ទាប់ពីការវិនិយោគរបស់ GIC។ ក្រុមហ៊ុន VNG មានតម្លៃ ៥១.០០០ ពាន់លានដុង (២,២ ពាន់លានដុល្លារ)។ នេះគឺជាលទ្ធផលគួរអោយចាប់អារម្មណ៍។ លោក Sinitsyn សន្និដ្ឋានថា រដ្ឋាភិបាលវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តនិងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសម័យទំនើប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ