អ្នកជំនាញលើកអនុសាសន៍រក្សាគម្លាតសង្គមយ៉ាងហោចណាស់ដល់ថ្ងៃទី៣០មេសាឆ្នាំ២០២០

(VOVWORLD) - ហេតុផលគឺសភាពការណ៍នៃជំងឺកូវីដ-១៩លើពិភពលោក នៅតែមានការវិវត្តន៍ដ៏ស្មុគស្មាញ ហើយនៅក្នុងប្រទេសនៅសល់តំបន់កើត ជំងឺដែលអាចរីករាលដាលដល់សហគមន៍។
អ្នកជំនាញលើកអនុសាសន៍រក្សាគម្លាតសង្គមយ៉ាងហោចណាស់ដល់ថ្ងៃទី៣០មេសាឆ្នាំ២០២០ - ảnh 1 អនុរដ្ឋមន្រ្តីប្រចាំការក្រសួង សុខាភិបាលលោក Nguyen Thanh Long (រូបថត៖ VOV)
នៅកិច្ចប្រជុំតាមអនឡាញរបស់គណៈកម្មការជាតិដឹកនាំការងារ ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ នាព្រឹកថ្ងៃទី១៣ មេសា អ្នកជំនាញជាច្រើន បានលើកសំណើឲ្យបន្តអនុវត្តការរក្សាគម្លាតសង្គមយ៉ាងហោចណាស់ដល់ថ្ងៃទី៣០ មេសា។ ហេតុផលគឺសភាពការណ៍នៃជំងឺកូវីដ-១៩លើពិភពលោក នៅតែមានការវិវត្តន៍ដ៏ស្មុគស្មាញ ហើយនៅក្នុងប្រទេសនៅសល់តំបន់កើត ជំងឺដែលអាចរីករាលដាលដល់សហគមន៍។ អនុរដ្ឋមន្រ្តីប្រចាំការក្រសួង សុខាភិបាលលោក Nguyen Thanh Long បានឲ្យដឹងថា៖

“មតិភាគច្រើនបានគាំទ្រចំពោះការរក្សាគម្លាតសង្គម ក៏ប៉ុន្តែមានមតិ ខ្លះៗចាត់ទុកថា គប្បីអនុវត្តឲ្យបានសមស្របនឹងកម្រិតអាសន្ននៅតាមខេត្ត ក្រុងនីមួយៗ មិនត្រូវតែអនុវត្តសម្រាប់ខេត្តក្រុងទាំងអស់នោះទេ។ ហើយ ប្រសិនបើគ្រោះអាសន្តរីករាលដាលក្នុងសង្គមកើនឡើងខ្ពស់នោះ គឺមតិ ទាំងអស់សុទ្ធតែចាត់ទុកថា ត្រូវការពន្យាពេលការរក្សាគម្លាតសង្គមថែម ទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ