អ្នកជំនាញសិង្ហបុរី៖ សេដ្ឋកិច្ចវៀតណាមកំពុងស្តារឡើងវិញយ៉ាងឆាប់រហ័ស
(VOVWORLD) - នាថ្ងៃទី ១២ ខែកក្កដា កាសែត The Business Times របស់សិង្ហបុរីបានដកស្រង់មតិអ្នកសេដ្ឋកិច្ចថា សេដ្ឋកិច្ចវៀតណាមកំពុងវិលទៅរកដំណើរការស្ទុះងើបឡើងវិញយ៉ាងរឹងមាំនៅឆ្នាំនេះ។
ការលើកដាក់កុងតឺន័រនៅកំពង់ផែ Hai Phong (រូបថត៖ An Dang/TTXVN) |
តាមនោះ លោក John Palu Lech នាយកផ្នែកវិនិយោគនៃមូលនិធិ វិនិយោគ Matthews Asia បានវាយតម្លៃថា វៀតណាមជា “តារា” នៃទីផ្សារព្រំដែន។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលវៀតណាមបានកើនឡើងជិត ៩% ពោលគឺឡើងដល់ ១០,១ ពាន់លានដុល្លារ។
ក្នុងពេលជាមួយគ្នានោះ សេដ្ឋវិទូ Chua Han Teng នៃធនាគារ DBS ដ៏ធំបំផុតរបស់ សិង្ហបុរីបានព្យាករ ណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងឈានដល់ ៧% នៅឆ្នាំនេះ ដោយសម្រេចបានតាមគោលដៅដែលបានដាក់ចេញ។ បើតាមលោករូបនេះ វិស័យសេវាកម្មនឹងបន្តរីកចម្រើនខ្លាំង។ ក៏យោងតាមលោក Chua Han Teng វៀតណាមកំពុងក្លាយជាប្រទេសនាំចេញដ៏រឹងមាំនៃបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ហើយចំណែកទីផ្សាររបស់វៀតណាមទំនងជានឹងកើនឡើងបន្ថែមទៀត។
ធនាគារ UOB បានកែប្រែការព្យាករណ៍កំណើន GDP ឆ្នាំ ២០២២របស់វៀតណាមឡើងដល់ ៧% ពីកម្រិតព្យាករណ៍ ៦,៥ មុននេះ។ សុទិដ្ឋិនិយមត្រូវបានពង្រឹង ដោយកំណើន GDP ត្រីមាសទីពីររបស់វៀតណាមដែលខ្ពស់ជាងការរំពឹងទុក ជាមួយនឹងការកើនឡើង ៧,៧% បើធៀបនឹងរយៈពេលនៃឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១១ ឆ្នាំ ហើយលើសពីការប៉ាន់ស្មានពីមុននោអ គឺ ៥,៩%៕