អ្នកជំនាញហូឡង់លើកដំណោះស្រាយទប់ស្កាត់ការស្រុតចុះឆ្នេរសមុទ្រ Cua Dai

(VOVWORLD) - ភាគីហូឡង់បានលើកដំណោះស្រាយ៤ជំហានដើម្បីទប់ស្កាត់ការស្រុតចុះ និងស្ដារឆ្នេរសមុទ្រឡើងវិញ។ ក្នុងនោះមានវិធីសាស្ត្របង្កើតចរន្តទឹកតាមធម្មជាតិ ដើម្បីយកខ្សាច់បង្កើតឆ្នេរ ។ 

នៅក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី១០ ខែមេសា លោកស្រី Cora van Nieuwenhuizen រដ្ឋមន្រ្តីមូលដ្ឋានហេដ្ឋរចនាសម្ព័ន្ធនិងគ្រប់គ្រងទឹកហូឡង់ រួមជាមួយរដ្ឋមន្រ្តីធនធាននិងបរិស្ថានវៀតណាមបានទៅត្រួតពិនិត្យឆ្នេរសមុទ្រ Cua Dai ទីក្រុង Hoi An ភាគកណ្ដាលវៀតណាម ដែលកំពុងជួបប្រទះនឹងស្ថានភាពស្រុតចុះយ៉ាងធ្ងន់ធ្ងរ។

ភាគីហូឡង់បានលើកដំណោះស្រាយ៤ជំហានដើម្បីទប់ស្កាត់ការស្រុតចុះ និងស្ដារឆ្នេរសមុទ្រឡើងវិញ។ ក្នុងនោះមានវិធីសាស្ត្របង្កើតចរន្តទឹកតាមធម្មជាតិ ដើម្បីយកខ្សាច់បង្កើតឆ្នេរ ។ ក្រៅពីនោះ វិធានការកសាងកោះសិប្បនិម្មិតក៏ត្រូវ បានលើកឡើងដើម្បីរក្សាខ្សាច់ អភិវឌ្ឍទេសចរណ៍ដោយគួបផ្សំនឹងការពូនជ្រុំ អោយឆ្នេរផងដែរ។ វិធានការទាំងនេះអាចត្រូវបានអនុវត្តន៍តាមដំណាក់កាលដ៏ សមស្របនឹងស្ថានភាពជាក់ស្ដែង។ រដ្ឋមន្រ្តី Cora van Nieuwenhuizen បានចែករំលែកថា៖

        “ហូឡង់ជាប្រទេសដែលរងផលប៉ះពាល់ជាច្រើនពីសមុទ្រ។ អញ្ចឹងយើងខ្ញុំ មានបទពិសោធន៍ក្នុងសកម្មភាពការពារឆ្នេរ កសាងទំនប់ដើម្បីទប់ទល់នឹងការ ឡើងនីវ៉ូទឹកសមុទ្រនិងបម្រែបម្រួលអាកាសធាតុ។ ហូឡង់ត្រៀមខ្លួនជា ស្រេចចែករំលែកចំណេះដឹងនិងបទពិសោធន៍ដើម្បីជួយបណ្ដាមិត្តក្នុងបញ្ហារាំងស្កាត់ការស្រុតចុះឆ្នេរសមុទ្រនាបច្ចុប្បន្ន។ អ្នកជំនាញហូឡង់នឹងជួយខេត្ត Quang Nam ក្នុងការងារស្ដារឆ្នេរសមុទ្រ Cua Dai ឡើងវិញផងដែរ។ យើងត្រូវពិចារណា និងវាយតម្លៃអោយបានហ្មត់ចត់ចំពោះដំណោះស្រាយដែលត្រូវបានដាក់ចេញ ដោយសារតំបន់នេះមានការទាក់ទងដល់តំបន់ជីវចម្រុះពិភពលោក Cu Lao Cham។ សង្ឃឹមថា ប្រទេសយើងទាំងពីរនឹងសហប្រតិបតិ្តការយ៉ាងល្អប្រសើរក្នុង វិស័យនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ