អ្នកជំនាញអង់គ្លេសមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាម

(VOVWORLD) - នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាវិនិយោគ BDA Partners (អង់គ្លេស) លោក Andrew Huntley នាពេលថ្មីៗនេះបានវាយតម្លៃថា វៀតណាមនឹងបន្តជាប្រទេសមួយក្នុងចំណោមប្រទេសសេដ្ឋកិច្ចកម្រិតមធ្យម ដែលមានការអភិវឌ្ឍឆាប់រហ័សបំផុតក្នុងសលលោក ជាមួយនឹងកំណើនសេដ្ឋកិច្ច ៦% នៅក្នុងឆ្នាំ ២០២៣។
អ្នកជំនាញអង់គ្លេសមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាម - ảnh 1នាយកប្រតិបត្តិ BDA Partners លោក Andrew Huntley។ (ប្រភព៖ BDA Partners)

លោក Andrew Huntley បានវាយតម្លៃថា ទោះបីជាកំណើនមិនខ្ពស់ដូចអត្រាកំណើនក្នុងឆ្នាំ ២០២២ ក៏ដោយ ក៏អត្រាខាងលើនៅតែស្មើនឹងកំណើនដ៏រឹង មាំដែលវៀតណាមបានកត់ត្រាក្នុងរយៈពេលមុនពេលជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើងក្នុងឆ្នាំ ២០១៩។

ទាក់ទងនឹងកម្លាំងចលករជាក់ស្តែងមួយចំនួនលោក Huntley បាននិយាយថាទោះបីជាមិនទាន់វិល ត្រ ឡប់ទៅរកកម្រិតមុនជំងឺរាតត្បាតក៏ដោយ ក៏ភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសវៀតណាមក៏ដូចជាភ្ញៀវទេសចរក្នុងស្រុក បានបង្ហាញពីសញ្ញានៃការស្តារឡើងវិញក្នុងឆ្នាំ ២០២២ ហើយទស្សនវិស័យនេះនឹងកាន់តែប្រសើរឡើងនៅឆ្នាំ ២០២៣នេះ។ វិស័យទេសចរណ៍អាចចាត់ទុកថាជាចំណុចវិជ្ជមានដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៣។

លើសពីនេះ ការវិនិយោគផ្ទាល់ពីបរទេសក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចវៀតណាមសម្រាប់ឆ្នាំ ២០២៣ នៅពេលដែល ឋានៈរបស់វៀតណាមត្រូវបានលើកកំពស់ក្នុងបញ្ជីជ្រើសសើសរបស់អ្នកវិនិយោគអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ