អ្នកជំនាញអន្តរជាតិនឹងទៅកាន់ប្រទេសចិនដើម្បីស៊ើបអង្កេតអំពីប្រភពដើមនៃការផ្ទុះជំងឺ COVID-១៩

(VOVWORLD) - យោងតាមសេចក្តីប្រកាសនាពេលថ្មីៗនេះរបស់ប្រទេសចិន បានឲ្យដឹងថាក្រុមអ្នកជំនាញអន្តរជាតិនឹងទៅកាន់ប្រទេសនេះនាពេលឆាប់ៗនេះដើម្បីស៊ើបអង្កេតអំពីប្រភពដើមនៃការរីករាលដាល់ជំងឺ COVID-១៩ ។
អ្នកជំនាញអន្តរជាតិនឹងទៅកាន់ប្រទេសចិនដើម្បីស៊ើបអង្កេតអំពីប្រភពដើមនៃការផ្ទុះជំងឺ COVID-១៩ - ảnh 1ប៉ូលីសដែលឈរជើងនៅខាងក្រៅផ្សារហៃណានដែលពាក់ព័ន្ធនឹងការផ្ទុះជំងឺកូវីដ១៩នៅទីក្រុងវូហានប្រទេសចិននៅខែមករាឆ្នាំ ២០២០ (ប្រភព៖ Reuters)

សេចក្តីជូនដំណឹងជាផ្លូវការទើបតែត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់     គណៈកម្មការសុខាភិបាលនិងសុខភាពចិនកាលពីថ្ងៃទី ១១ មករា បានបញ្ជាក់ថាតាមរយៈកិច្ចពិភាក្សារវាងភាគីទាំងពីរ ក្រុមអ្នកជំនាញអន្តរជាតិទទួលបន្ទុកការស៊ើបអង្កេតប្រភពដើមនៃវីរុស SARS-CoV-2 នៃអង្គការសុខភាពពិភពលោក (WHO) នឹងទៅកាន់ប្រទេសចិន ដើម្បីធ្វើការសិក្សានិងស៊ើបអង្កេតនៅថ្ងៃទី ១៤ ខែមករាខាងមុខនេះ រួមជាមួយអ្នកវិទ្យាសាស្ត្រចិនដើម្បីសហការគ្នាក្នុងការ ស្រាវជ្រាវវិទ្យាសាស្ត្ររួមគ្នាលើប្រភពដើមនៃវីរុស SARS-CoV-2 ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីជូនដំណឹងរបស់ភាគីចិនទើបតែផ្សាយចេញ គឺមិនទាន់មានខ្លឹមសារលម្អិតនៃការងាររបស់ក្រុមអ្នកជំនាញនោះទេ ដូចជាពេលវេលាធ្វើការរបស់ពួកគេក្នុងរយៈពេលប៉ុន្មាន និងស៊ើបអង្កេតប្រភពដើមនៃជំងឺ COVID-១៩ នៅទីកន្លែងមួយណាជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ