អ្នកជំនាញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការផ្លាស់ប្តូរទៅជាថាមពលស្អាត

(VOVWORLD) - លោកស្រី Claire Stockwell បានសង្កត់ធ្ងន់ថា ការអនុម័តរបស់វៀតណាមលើកិច្ចព្រមព្រៀងលុបបំបាត់ធ្យូងថ្មគឺជាជំហានគួរជាទីកោតសរសើរ។ 
អ្នកជំនាញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការផ្លាស់ប្តូរទៅជាថាមពលស្អាត - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិនៅកិច្ចប្រជុំកំពូលអាកាសធាតុក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) (រូបថត៖ Duong Giang/TTXVN)

អ្នកជំនាញទទួលបន្ទុកគោលនយោបាយអាកាសធាតុនៃអង្គការអាកាសធាតុ  Climate Analytics លោកស្រី Claire Stockwell បានវាយតម្លៃខ្ពស់ចំពោះការដែល វៀតណាមបានចុះហត្ថលេខា លើសេចក្តីប្រកាសស្តីពីការផ្លាស់ប្តូរពីធ្យូងថ្មទៅជាអគ្គិសនីស្អាតនៅក្នុងកិច្ចប្រជុំលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលទើបតែបិទនៅទីក្រុង Glasgow (ស្កុតឡេន ចក្រភពអង់គ្លេស)។

លោកស្រី Claire Stockwell បានសង្កត់ធ្ងន់ថា ការអនុម័តរបស់វៀតណាមលើកិច្ចព្រមព្រៀងលុបបំបាត់ធ្យូងថ្មគឺជាជំហានគួរជាទីកោតសរសើរ។ លោកស្រីបាននិយាយថា ដើម្បីកំណត់ការកើនឡើងនៃសីតុណ្ហភាពផែនដីដល់ ១,៥ អង្សាសេ តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ធ្យូងថ្មត្រូវតែលុបបំបាត់ពីវិស័យថាមពលនៅឆ្នាំ ២០៣០ នៅក្នុងប្រទេសនៃអង្គការសហប្រតិបត្តិការនិង អភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងលើសកលទាំងមូលនៅឆ្នាំ ២០៤០។

សូមគូសបញ្ជាក់ថា COP26 បានបិទបញ្ចប់នៅថ្ងៃទី ១៣ ខែវិច្ឆិកា ជាមួយនឹងការអនុម័តនៃកិច្ចព្រមព្រៀងអាកាសធាតុ Glasgow ដែលបានបញ្ជាក់ឡើងវិញនូវគោលដៅនៃការកំណត់ការកើនឡើងនៃសីតុណ្ហភាពសកលជាមធ្យមឱ្យនៅក្រោម ២ អង្សាសេបើប្រៀបនឹងកម្រិតមុនសម័យឧស្សាហកម្ម; អំពាវនាវឱ្យបញ្ឈប់ថាមពលធ្យូងថ្មដោយមិនប្រើការចាប់យកកាបូនដែលនិងការឧបត្ថម្ភធនលើឥន្ធនៈហ្វូស៊ីលគ្មានប្រសិទ្ធភាព។ ខ្លឹមសារសំខាន់មួយនៃ COP26 គឺជាគោលដៅនៃការនាំយកការបំភាយឧស្ម័នទៅសូន្យ ដែលត្រូវបានមេដឹកនាំពិភពលោកជាច្រើនប្តេជ្ញាយ៉ាងខ្លាំងក្លាផងដែរ។ ថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមប្តេជ្ញាយ៉ាងមុតមាំក្នុងការសម្រេចបាននូវការបំភាយឧស្ម័នស្មើសូន្យត្រឹមឆ្នាំ ២០៥០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ