អ្នកជំនាញអន្តរជាតិវាយតំលៃខ្ពស់នូវតួនាទីសំខាន់របស់វៀតណាមនៅដាវ៉ូស

(VOVWORLD) -  ឆ្លើយតបចំពោះសារពត៌មាននៅទីក្រុងព្រុចសែល នៃព្រះរាជាណាចក្រប៊ែលហ្សីក លោកវេជ្ជបណ្ឌិត Pierre Groning ជានាយកទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មរបស់សមាគមពាណិជ្ជកម្មដើម្បីការអភិវឌ្ឍដោយចីរភាព (Amfori) បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកកាន់តែមានសារៈសំខាន់របស់វៀតណាមនៅវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងបរិបទអន្តរជាតិបច្ចុប្បន្ន។ យោងតាមលោក Groning វៀតណាមជាប្រទេសមានវិស័យពាណិជ្ជកម្មដ៏មាំមួន។

ក្នុងពេលជាមួយគ្នានោះ នាយកប្រតិបត្តិនៃវេទិកាសេវាកម្មអឺរ៉ុប (ESF) លោក Pascal Kerneis បានវាយតម្លៃថា វៀតណាមគឺជាប្រទេសមានការទាក់ទាញណាស់សម្រាប់វិនិយោគិន។ ការនាំចេញសាររឹងមាំអំពីសកលភាវូបនីយកម្ម នៅពេលចូលរួមក្នុងការចរចារដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង CPTPP ក៏ដូចជាការចរចារជាមួយសហ ភាពអឺរ៉ុប (EU) អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) គឺជាសញ្ញាបញ្ជាក់ដល់វិនិយោគិនថា វៀតណាមចង់ចូលរួមនៅក្នុងដំណើរការ សកលភាវូបនីយកម្មក៏ដូចជាបដិវត្តន៍ឧស្សាហកម្មទី ៤ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ