អ្នកជំនាញអ៊ុយក្រែនអះអាងពីតួនាទីរបស់ច្បាប់អន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត

(VOVWORLD) - នៅក្នុងបទវិភាគដែលបានចុះផ្សាយនៅក្នុងកាសែត “Porady” របស់មជ្ឈដ្ឋានមេធាវីអ៊ុយក្រែន អ្នកជំនាញ Sergey Tolstov បានលើកច្បាស់ថា PCA បានបញ្ជាក់ថា ចិនគ្មានមូលដ្ឋានច្បាប់ដើម្បីអះអាង “សិទ្ធិជាប្រវត្តិសាស្ត្រ” ចំពោះធនធាននៅសមុទ្រ ខាងកើត ក្នុងវិសាលភាពរបស់ដែលហៅថា “បន្ទាត់ប្រាំបួនចំណុច”។
អ្នកជំនាញអ៊ុយក្រែនអះអាងពីតួនាទីរបស់ច្បាប់អន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត - ảnh 1នាវាឆ្មាំឆ្នេរសមុទ្រ ៨០០១ (បញ្ជាការដ្ឋានតំបន់ឆ្មាំឆ្នេរសមុទ្រលេខ ៣ - វៀតណាម) បំពេញភារកិច្ចនៅឯស្ថានីយ៍ខួង DK1/១៥ ក្នុងចង្កោម Phu Nguyen  (រូបភាពបង្ហាញ៖ Lam Khanh/TTXVN)

ក្នុងឱកាសខួប ៥ ឆ្នាំនៃតុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) ដែលមានមូលដ្ឋាននៅទីក្រុង ឡាអេ (ហូឡង់) ចេញសាលដីការសម្រេចលើបញ្ហាសមុទ្រខាងកើត (ថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០១៦) អ្នកជំនាញ Sergey Tolstov ប្រធានវិទ្យាស្ថានវិភាគនយោបាយនិងស្រាវជ្រាវអន្តរជាតិដែលមានមូលដ្ឋាននៅគៀវ (អ៊ុយក្រែន) មានអត្ថបទដែលបង្ហាញពីតួនាទីនៃច្បាប់អន្តរជាតិនិងសារៈសំខាន់នៃសេចក្តីសម្រេចរបស់ PCA ក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើត។

នៅក្នុងបទវិភាគដែលបានចុះផ្សាយនៅក្នុងកាសែត “Porady” របស់មជ្ឈដ្ឋានមេធាវីអ៊ុយក្រែន អ្នកជំនាញ Sergey Tolstov បានលើកច្បាស់ថា PCA បានបញ្ជាក់ថា ចិនគ្មានមូលដ្ឋានច្បាប់ដើម្បីអះអាង “សិទ្ធិជាប្រវត្តិសាស្ត្រ” ចំពោះធនធាននៅសមុទ្រ ខាងកើត ក្នុងវិសាលភាពរបស់ដែលហៅថា “បន្ទាត់ប្រាំបួនចំណុច”។ ប្រការនេះមានន័យថា ចិនមិនអាចទាមទារតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ហើយក៏មិនមានសិទ្ធិជាប្រវត្តិសាស្ត្រដើម្បីទាមទារអធិបតេយ្យភាពលើការទាញយកធនធាននៅក្នុងតំបន់នេះ។ អ្នកជំនាញ Sergey Tolstov បានសង្កត់ធ្ងន់ថា ភាគីទាំងអស់ត្រូវអនុវត្តន៍ដោយស្ម័គ្រចិត្តនូវសេចក្តីសម្រេចរបស់ PCA៕

ប្រតិកម្មទៅវិញ

ផ្សេងៗ