អ្នកជំនាញអូស្ត្រាលីមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម

(VOVWORLD) - សាស្ត្រាចារ្យកិត្តិយស   Hal Hill នៃសាលាគោលនយោបាយសាធារណៈ Crawford   នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) បានសង្កត់ធ្ងន់ថា៖ វៀត ណាម និងអូស្ត្រាលីមានទំនាក់ទំនងជិតស្និទ្ធ និងសក្តានុពលអភិវឌ្ឍន៍លើវិស័យជាច្រើន ទាំងទ្វេភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌពហុភាគី និងតំបន់។ 
អ្នកជំនាញអូស្ត្រាលីមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese (រូបថតឯកសារ៖ Duong Giang/TTXVN)

ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោកជំទាវភរិយានឹងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - អូស្ត្រាលី និងបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីចាប់ពីថ្ងៃទី ៥ ខែមីនា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese អ្នកជំនាញ និងអ្នកប្រាជ្ញអូស្ត្រាលីមួយចំនួនបានវាយតម្លៃខ្ពស់ចំពោះទស្សនវិស័យនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ សាស្ត្រាចារ្យកិត្តិយស   Hal Hill នៃសាលាគោលនយោបាយសាធារណៈ Crawford   នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) បានសង្កត់ធ្ងន់ថា៖ វៀតណាម និងអូស្ត្រាលីមានទំនាក់ទំនងជិតស្និទ្ធ និងសក្តានុពលអភិវឌ្ឍន៍លើវិស័យជាច្រើន ទាំងទ្វេភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌពហុភាគី និងតំបន់។ អូស្ត្រាលីចាត់ទុកវៀតណាមជា “តារា” សេដ្ឋកិច្ចនៃតំបន់អាស៊ី ហើយប្រការនោះមានសារៈសំខាន់ខ្លាំងណាស់។ នាពេលខាងមុខ វៀតណាមនឹងស្វាគមន៍អ្នកវិនិយោគកាន់តែច្រើនឡើងៗពីទូទាំងពិភពលោក ហើយវៀតណាមគឺជាគំរូជោគជ័យដ៏គួរឱ្យចាប់អារម្មណ៍មួយដែរ។

ទន្ទឹមនឹងនោះ អ្នកជំនាញ Greg Earl អតីតសមាជិកក្រុមប្រឹក្សាអូស្ត្រាលី-អាស៊ាន និងជាអតីតអ្នកយកព័ត៌មានអំពីតំបន់អាស៊ីអាគ្នេយ៍នៃកាសែត "The Australian Financial Review" បានវាយតម្លៃថា៖ ទំនាក់ទំនងវៀតណាម-អូស្ត្រាលីគឺជាជំពូកលេចធ្លោបំផុតមួយក្នុងវិស័យការទូតក្នុងតំបន់របស់អូស្ត្រាលីនាប៉ុន្មានឆ្នាំថ្មីៗ នេះ។  វៀតណាមបានក្លាយជាដៃគូការទូតដែលមានស្ថិរភាព និងគួរឱ្យទុកចិត្ត។ លើសពីនេះ សហគមន៍វៀតណាមនៅអូស្ត្រាលីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការ និងបង្កើតចំណងមិត្តភាពកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។ អ្នកជំនាញ Greg Earl ជឿជាក់ថា ដើម្បីរក្សា និងលើកកំពស់ទំនាក់ទំនងល្អនាពេលបច្ចុប្បន្ននេះ វៀតណាម និងអូស្ត្រាលីចាំបាច់ត្រូវបង្កើតទំនាក់ទំនងសេដ្ឋកិច្ចទៅវិញទៅមក ដូចជាតំណភ្ជាប់ដែលអូស្ត្រាលីមានតាំងពីយូរយារណាស់មកហើយជាមួយបណ្តាប្រទេសអាស៊ីខាងជើងអញ្ជឹង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ