អ្នកជំនាញអូស្ត្រាលីវាយតម្លៃអំពីអត្ថន័យនៃមហាសន្និបាតលើកទី១៣ សម្រាប់អនាគតរបស់វៀតណាម
(VOVWORLD) - នៅក្នុងអត្ថបទមួយចុះផ្សាយលើទំព័រ Thayer Consultancy លោកសាស្ត្រាចារ្យ Carl Thayer នៃសកលវិទ្យាល័យ New South Wales (អូស្ត្រាលី) បានលើកឡើងពីអត្ថន័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមសម្រាប់អនាគតរបស់ វៀតណាម។
លោកសាស្ត្រាចារ្យ Carl Thayer (រូបថត៖ TTXVN) |
យោងតាមលោកសាស្ត្រាចារ្យ Carl Thayer ថា នៅខែតុលាឆ្នាំ ២០២០ ថ្នាក់ដឹកនាំវៀត ណាមបានប្រកាសសេចក្តីព្រាងរបាយការណ៍នយោបាយសម្រាប់ដាក់ជូនមហាសន្និបាតលើកទី ១៣ និងសេចក្តីព្រាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រយៈពេល ៥ ឆ្នាំខាងមុខ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមនឹងបន្តដើរលើមាគ៌ានៃកំណែទម្រង់សេដ្ឋកិច្ចនិងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ទាក់ទងនឹងទំនាក់ទំនងអនាគតរបស់វៀតណាមជាមួយប្រទេសមហាអំណាច ក្នុងតំបន់ លោក Thayer បានចាត់ទុកថា វៀតណាមស្វែងរកតុល្យភាពក្នុងទំនាក់ទំនងជាមួយប្រទេសមហាអំណាច ដូចជា រុស្ស៊ី ឥណ្ឌា ចិន ជប៉ុននិងអាមេរិក ខណៈពេលនៅថែរក្សាស្វ័យភាពពេញលេញរបស់ខ្លួន។ ប្រការនេះធានាថា វៀតណាមមានទំនាក់ទំនងស្មើភាពគ្នាជាមួយប្រទេសមហាអំណាចនិងធ្វើសកម្មភាពដោយឯករាជ្យដើម្បីផលប្រយោជន៍ជាតិ។
លោក Thayer បានសង្កត់ធ្ងន់ថា គណៈដឹកនាំថ្មីរបស់វៀតណាមដែលបានជាប់ឆ្នោតក្រោយមហាសន្និបាតបក្សលើកទី១៣ នឹងដឹកនាំប្រទេសវៀតណាមដើរតួនាទីកាន់តែធំធេងនៅលើ ឆាកអន្តរជាតិនិងជំរុញវៀតណាមស្វ័យភាពធ្វើសមាហរណកម្មទៅក្នុងពិភពលោក៕