អ្នកជម្ងឺកូវីដ-១៩នៅវៀតណាមចំនួនជាង១លាន២សែននាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ
(VOVWORLD) - ពាក់ព័ន្ធដល់ការចាក់វ៉ាក់សាំង គិតត្រឹមពេលនេះ អត្រានៃការចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូសសម្រេចបានជិត៩៨% ខណៈដែលអត្រាចាក់វ៉ាក់សាំងគ្រប់២ដូសសម្រេចបានជាង៨៦%នៃចំនួនប្រជាជនអាយុពី១៨ឆ្នាំឡើង។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ចំនួន១៥.៥៨៦ករណី ក្នុងនោះករណីនាំចូលចំនួន២៧ករណី។ រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបចំនួន១.៦៣៦.៤៥៥ករណី។
នាថ្ងៃដដែល អ្នកជម្ងឺចំនួន១៤.៤២៣នាក់ត្រូវបានប្រកាសបានជាសះស្បើយ បង្កើនចំនួនករណីបានជាសះស្បើយសរុបឡើងដល់១.២២៩.៦៨៤នាក់។
ពាក់ព័ន្ធដល់ការចាក់វ៉ាក់សាំង គិតត្រឹមពេលនេះ អត្រានៃការចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូសសម្រេចបានជិត៩៨% ខណៈដែលអត្រាចាក់វ៉ាក់សាំងគ្រប់២ដូសសម្រេចបានជាង៨៦%នៃចំនួនប្រជាជនអាយុពី១៨ឆ្នាំឡើង៕