អ្នកដំណើរជនជាតិអង់គ្លេសនិងអ៊ីស្រាអែលពីកប៉ាល់ Diamond Princess ធ្វើតេស្ត៍វិជ្ជមានចំពោះវីរុស SARS-CoV-2

(VOVWORLD) - អាជ្ញាធរអង់គ្លេសបានឲ្យដឹងថា មានមនុស្សចំនួន ៤នាក់ធ្វើតេស្ត៍វិជ្ជមានចំពោះវីរុស SARS-CoV-2 បង្កឡើងជំងឺរាតត្បាតរលាកផ្លូវដងើ្ហមស្រួចស្រាវ COVID-19 នៅប្រទេសអង់គ្លេសនាថ្ងៃទី ២៣ ខែកុម្ភៈ បន្ទាប់ពីចាកចេញពីកប៉ាល់ Diamond Princess នៅកំពង់ផែ Yokohama របស់ប្រទេសជប៉ុន ហើយវិលត្រឡប់មកផ្ទះវិញ បន្កើនករណីឆ្លងសរុបនៅប្រទេសអង់គ្លេសឡើងដល់ ១៣ នាក់។
អ្នកដំណើរជនជាតិអង់គ្លេសនិងអ៊ីស្រាអែលពីកប៉ាល់ Diamond Princess ធ្វើតេស្ត៍វិជ្ជមានចំពោះវីរុស SARS-CoV-2 - ảnh 1កប៉ាល់ Diamond Princess (រូបថត៖  Kyodo/TTXVN)

នាថ្ងៃទី ២៣ ខែកុម្ភៈដដែល ក្រសួងសុខាភិបាលអ៊ីស្រាអែលបានបញ្ជាក់ពីករណីឆ្លងវីរុស SARS-CoV-2 ទី ២ នៅក្នុងប្រទេសនេះ គឺជាពលរដ្ឋទី ២ វិលត្រឡប់មកផ្ទះវិញបន្ទាប់ពីចាកចេញពីកប៉ាល់ Diamond Princess។ អ្នកជំងឺនេះ មិនមែនត្រូវឆ្លងនៅក្នុងប្រទេសទេ ហើយកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។

ចំពោះស្ថានភាពនៃជំងឺរាតត្បាត កំពុងវិវត្តន៍ប្រែប្រួលយ៉ាងស្មុគស្មាញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានធ្វើអធិបតីក្នុងកិច្ចប្រជុំជាន់ខ្ពស់ពិសេសមួយអំពី COVID-19 និងជូនដំណឹងពីការបង្កើតក្រុមទទួលបន្ទុកពិសេសមួយដើម្បីទប់ទល់នឹងគំរាមកំហែងដ៏ធំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ