អ្នកដំណើរដែលចូលវៀតណាមតាមអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រូវបាន ពិនិត្យសុខភាពយ៉ាងតឹងរឹង

(VOVWORLD) - គិតត្រឹមដល់វេលាម៉ោង៥រសៀលថ្ងៃទី៧មីនា មានអ្នកដំណើរជាង៤ ពាន់នាក់ចូលទីក្រុងហាណូយ បានអនុវត្តការរាយការណ៍សុខភាពតាម បទបញ្ញត្តិ៕

 

អ្នកដំណើរដែលចូលវៀតណាមតាមអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រូវបាន ពិនិត្យសុខភាពយ៉ាងតឹងរឹង - ảnh 1 អ្នកដំណើររាយការណ៍ស្ថានភាពសុខភាពនៅពេលបំពេញបែបបទចូលវៀតណាម (រូបថត៖ TTXVN)

ចាប់ពីថ្ងៃទី៧មីនា វៀតណាមបានអនុវត្តបទបញ្ញត្តិស្ដីពីការរាយការណ៍សុខ ភាពចំពោះអ្នកដំណើរទាំងអស់ដែលចូលវៀតណាមតាមច្រកទ្វារព្រំដែននានា។ អ្នកដំណើរអាចរាយការណ៍លើក្រដាស់ឬរាយការណ៍អនឡាញលើទូរស័ព្ទ។

        នៅច្រកទ្វារព្រំដែនអាកាសយានដ្ឋានអន្តរជាតិ Noi Bai ការងារវាស់ សីតុណ្ហភាពរាងកាយ និងរាយការណ៍សុខភាពត្រូវបានទីក្រុងហាណូយអនុវត្ត យ៉ាងតឹងរឹង។ ការបំពេញបែបបទបានប្រព្រឹត្តទៅយ៉ាងងាយស្រួលនិងប្រក បដោយប្រសិទ្ធភាព។

        គិតត្រឹមដល់វេលាម៉ោង៥រសៀលថ្ងៃទី៧មីនា មានអ្នកដំណើរជាង៤ ពាន់នាក់ចូលទីក្រុងហាណូយ បានអនុវត្តការរាយការណ៍សុខភាពតាម បទបញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ