អ្នកទេសចរបែលហ្សិកកាន់តែចាប់អារម្មណ៍ខ្លាំងលើប្រទេសវៀតណាម
(VOVWORLD) - យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រប៊ែលហ្សីក លោក Vu Anh Quang ថា ប្រការសំខាន់គឺជាការលើកកម្ពស់ប្រទេសវៀតណាមដែលជាទិសដៅគួឲ្យទាក់ទាញផងនិងសុវត្ថិភាពផង ដែលជាប្រទេសមួយ ដែលមានប្រជាជន វប្បធម៌ និងទេសភាពដ៏សម្បូរបែប បង្កើតភាពទាក់ទាញសម្រាប់មិត្តភក្តិអន្តរ ជាតិ។
ឯកអគ្គរដ្ឋទូតវៀតណាមនិងភ្ញៀវកំពុងទស្សនាស្តង់ទំនិញរបស់វៀតណាមនៅការតាំងពិព័រ Brusels (រូបថតៈ TTXVN) |
វៀតណាមបានចូលរួមក្នុងពិព័រណ៍ទេសចរណ៍ Brusels របស់ប៊ែលហ្ស៊ិក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែកុម្ភៈ ដោយមានកម្មវិធីផ្សព្វផ្សាយគួរឲ្យទាក់ទាញជាច្រើន។ ក្នុងឆ្នាំ ២០១៨ វៀតណាមបានទទួលភ្ញៀវអន្តរជាតិជាង ១៥ លាននាក់ កើនឡើង ១៩,៩% បើប្រៀបធៀបទៅនឹងឆ្នាំមុន ក្នុងនោះចំនួនភ្ញៀវទេសចរមកពីទ្វីបអឺរ៉ុប ២ លាននាក់ ហើយអ្នកទេសចរបែលហ្ស៊ិកស្រូបយកជិត ៣២ម៉ឺននាក់ផង ដែរ។
ជាមួយនឹងទីផ្សារពោរពេញទៅដោយសក្តានុពលដូចបែលហ្ស៊ិក ឆ្នាំនេះ ស្តង់ទំនិញរបស់ វៀតណាមគឺផ្តោតសំខាន់លើការផ្សព្វផ្សាយរូបភាពអំពីប្រទេសវៀតណាម មានការផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មអន្តរជាតិស៊ីជម្រៅនិងអំពីប្រជាជនវៀតណាមដ៏រួស រាយរាក់ទាក់។ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រប៊ែល ហ្សីក លោក Vu Anh Quang ថា ប្រការសំខាន់គឺជាការលើកកម្ពស់ប្រទេសវៀត ណាមដែលជាទិសដៅគួឲ្យទាក់ទាញផងនិងសុវត្ថិភាពផង និងជាប្រទេសមួយដែលមានប្រជាជនវប្បធម៌ និងទេសភាពដ៏សម្បូរបែប បង្កើតភាពទាក់ទាញសម្រាប់មិត្តភក្តិអន្តរជាតិ។
សូមបញ្ជាក់ដែរថា ការតាំងពិព័រណ៍នេះបានទាក់ទាញប្រជាជនប៊ែលហ្សិកជាច្រើននាក់ មកស្វែងយល់អំពីវិស័យទេសចរណ៍ ដោយបង្ហាញឲ្យថា ប្រជាជនបែលហ្ស៊ិកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទឹកដីនិងមនុស្សវៀតណាម៕