អ្នកទោសជាច្រើនត្រូវបានទទួលសេចក្តីសំរេចចិត្តលើកលែងទោសរបស់ប្រធានរដ្ឋក្នុងឱកាសទិវាបុណ្យជាតិទី២កញ្ញា។
(VOV) /  
|
អ្នកទោសជាច្រើនត្រូវបានទទួលសេចក្តីសំរេចចិត្តលើកលែងទោសរបស់ប្រធានរដ្ឋក្នុងឱកាស
ទិវាបុណ្យជាតិទី២កញ្ញា។ (vov) |
VOV-នាថ្ងៃទី៣១សីហា នៅពន្ធនាគារ Vinh Quang (Dao Tru-Tam Dao-Vinh
Phuc) អ្នកទោសជាង២៩០នាក់ត្រូវបានប្រគល់សេចក្តីសំរេចចិត្តលើកលែងទោសរបស់ប្រធានរដ្ឋវៀតណាមក្នុងឱកាសទិវាបុណ្យជាតិទី២កញ្ញា។ វរៈសេនី
ឯក Tran Hung អធិការពន្ធនាគារ Vinh Quang បានឲ្យដឹងថា ដំណើរការអនុវត្ត
ពិនិត្យលើកលែងទោសវគ្គនេះត្រូវបានប្រព្រឹត្តទៅប្រជាធិបតេយ្យ បើកចំហរ
តម្លាភាព ត្រូវនឹងការកំណត់របស់ច្បាប់ត្រូវបានបណ្ដាអ្នកទោសគាំទ្រយល់ព្រម។
នាថ្ងៃដ៏ដែល នៅខេត្ត Hung Yen បានប្រព្រឹត្តទៅពិធីប្រកាសសេចក្តីសំរេចចិត្តលើកលែងទោសឆ្នាំ២០១៣របស់ប្រធានរដ្ឋ ដោះលែងមុនកាលកំណត់សំរាប់អ្នក
ទោសចំនួន២២នាក់ដែលកំពុងទទួលការចាប់ដាក់គុកនៅពន្ធនាគារនគរបាល
ខេត្ត។ ដើម្បីបង្កលក្ខណៈសំរាប់គេបានសម្របខ្លួនក្នុងសហគមន៍ឡើងវិញនោះ
ថ្នាក់ដឹកនាំខេត្ត Hung Yen បានបញ្ជារដ្ឋអំណាចគ្រប់ជាន់ថ្នាក់សមូហភាពនានា
រៀបចំទទួលអ្នកដែលបានលើកលែងទោសក្នុងពេលត្រឡប់មកដំបន់វិញសម្របខ្លួនជាមួយសហគមន៍ មានការងារធ្វើស្ថិរភាពក្លាយទៅជាពលរដ្ឋល្អ។
សេចក្តីសំរេចចិត្តលើកលែងទោសឆ្នាំ២០១៣ បានបង្ហាញនូវគោលនយោបាយសណ្ដោសប្រណីរបស់បក្ស រដ្ឋនិងប្រពៃណីមនុស្សធម៍របស់ប្រជាជាតិវៀតណាម បង្កលក្ខណៈដើម្បីអ្នកទោសដែលមានការខំប្រឹងប្រែងកែខ្លួនបានត្រឡប់មក
សម្របខ្លួនជាមួយសហគមន៍កសាងអនាគតល្អប្រសើរជាង៕
-VOV