អ្នកនាំពាក្យក្រសួងការបរទេសលើកឡើងទស្សនៈរបស់វៀតណាមចំពោះ​បញ្ហាកិច្ចការបរទេសនិងអន្តរជាតិមួយចំនួន

(VOVWORLD) - នារសៀលថ្ងៃទី ២០ ខែកក្កដា នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួរអំពីអត្ថន័យនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen នាថ្ងៃដដែលនោះ  អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានឲ្យដឹងថា នេះគឺជាសកម្មភាពមួយនៅក្នុងចំណោមសកម្មភាពការទូតដើម្បីអបអរសាទរខួបលើកទី ១០ នៃទិវាបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក។ 
អ្នកនាំពាក្យក្រសួងការបរទេសលើកឡើងទស្សនៈរបស់វៀតណាមចំពោះ​បញ្ហាកិច្ចការបរទេសនិងអន្តរជាតិមួយចំនួន - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang។ (រូបថត៖ Minh Quân/baoquocte.vn)

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកស្រី Janet Yellen តំណាងនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរទស្សនអំពីវិធានការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺ COVID-១៩។

ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន អំពីការដែលរុស្ស៊ីមិនពន្យាពេលកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅនោះ អ្នកនាំពាក្យ លោកស្រី Pham Thu Hang បានអះអាងថា៖ វៀតណាមមានបំណងចង់ឲ្យភាគីពាក់ព័ន្ធធ្វើការសន្ទនា ដោះស្រាយបញ្ហាដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពគោលការណ៍ជាមូលដ្ឋានតនៃច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យអធិបតេយ្យភាព និងបូរណភាពដែនដីរបស់បណ្ដាប្រទេស។ ក្នុងនាមជាសមាជិកដ៏សកម្មនិងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមត្រៀមខ្លួនជាស្រេច រួមចំណែកជំរុញកិច្ចសន្ទនា ស្វែងរកដំណោះស្រាយដើម្បីដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ