អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា៖ កម្ពុជាដឹងគុណបំណាច់វៀតណាម

(VOVWORLD) - អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា បើគ្មានការជួយជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាមទេ គឺកម្ពុជាមានការលំបាកក្នុងការផ្តួលរំលំរបបខ្មែរក្រហម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា៖ កម្ពុជាដឹងគុណបំណាច់វៀតណាម - ảnh 1អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

អញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីម្សិលមិញ (២ ធ្នូ) នៅរាជធានីភ្នំពេញ ក្នុងឱកាសខួបលើកទី ៤៤ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២២) ហើយបច្ចុប្បន្ននេះជារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា បើគ្មានការជួយជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាមទេ គឺកម្ពុជាមានការលំបាកក្នុងការផ្តួលរំលំរបបខ្មែរក្រហម។ កម្ពុជាមិនអាចបំភ្លេចគុណបំណាច់នេះបានទេ។

នាថ្ងៃដដែល ក្នុងសារអបអរសាទរខួបលើកទី ៤៤ នៃការបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ ជ័យជម្នះ ៧ មករា ១៩៧៩ បានបញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា បើកសករាជថ្មី។ ប្រជាជនកម្ពុជាទទួលបានសេរីភាព និងឱកាសកសាងប្រទេសឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ